Wednesday, February 11, 2026
Homeតារាខ្មែរនាយព្រែក ចង់បានកូនស្រី គ្រូហុងស៊ុយ ប្រាប់ឲ្យឡើងឋានសួគ៌មុនប្រពន្ធ

នាយព្រែក ចង់បានកូនស្រី គ្រូហុងស៊ុយ ប្រាប់ឲ្យឡើងឋានសួគ៌មុនប្រពន្ធ

ភ្នំពេញ ៖ លោក ខេង រតនៈ ហៅនាយព្រែក បានដឹកដៃប្រពន្ធ ឈិន មុន្នីនាថ ទៅរកគ្រូហុងស៊ុយ ចាំង ហាំង ឡុង កាលពីពេលថ្មីៗនេះ ដើម្បីសុំវិធីយកកូនប្រុសឬស្រី ឲ្យបានទៅតាមបំណងប្រាថ្នា ថាតើគួរតែយកនៅមុន ឬក្រោយចូលឆ្នាំចិន ? ហើយដោយសារពួកគេចង់បានចង់បានកូនស្រី គ្រូហុងស៊ុយ ប្រាប់ឲ្យនាយជាប្តី ត្រូវឡើងឋានសួគ៌មុនប្រពន្ធ នៅពេលរួមដំណេក។

 អង្គុយទន្ទឹមគ្នា ទាំងនាយព្រែក និងប្រពន្ធ បានលើកដៃសំពះញយដង លោកគ្រូហុងស៊ុយ ចាំង ហាំងឡុង ដែលកំពុងសួរនាំនិងបើកគម្ពីរចិន បូកដកលេខយ៉ាងច្បាស់លាស់ មុននឹងប្រាប់វិធីពិសេសដល់ប្ដីប្រពន្ធថ្មោងថ្មី ១គូនេះពីវិធីឡើងឋានសួគ៌នោះ លោកគ្រូហុងស៊ុយ រូបនោះ បានផ្ដាំដល់នាយព្រែក និងប្រពន្ធ ឲ្យត្រូវតែចងចាំថា បើចង់បានកូនប្រុស ត្រូវធ្វើម៉េចឲ្យប្រពន្ធឡើងទៅឋានសួគ៌មុន កុំប្រញាប់ទៅឋានសួគ៌មុនប្រពន្ធឲ្យសោះ ប្ដីទ្រាំបន្ដិចសិនទៅ ។ ប៉ុន្ដែបើចង់បានកូនស្រី ត្រូវតែប្ដីឡើងឋានសួគ៌ មុនប្រពន្ធ ឲ្យខាងតែបាន ប្រពន្ធទ្រាំសិនទៅ  ។ លោកគ្រូ ចាំង ហាំងឡុង បញ្ជាក់ដែរថា ចំពោះការផ្សំដំណេក និងពេលវេលា គឺមិនកំណត់ចង់រៀបចំប្រតិបត្តិការនៅពេលណា ស្រេចតែសាមីខ្លួនចុះ ។ លោកគ្រូហុងស៊ុយ ថែមទាំងប្រាប់នាយព្រែក ផងដែរថា នាយមានប្រជ្រុយចំពងស្វាស គឺល្អ តែបើប្រជ្រុយនៅគូទ ត្រូវតែកាត់ចោល ដែលចំណុចនេះ ធ្វើឲ្យមុន្នីនាថ អៀនឡើងងាកមុខចេញ។

 នាយព្រែក សន្យាថា នឹងរៀបគម្រោងយកកូន ទៅតាមបណ្ដាំតាមលោកគ្រូហុងស៊ុយ ពោលគឺអាចយកកូន បានមុនចូលឆ្នាំចិន ប៉ុន្ដែកូនដំបូង ជាកូនស្រី ដែលបញ្ហានេះ បើសិនជាធ្វើតាមលោកគ្រូ ចាំង ហាំងឡុង គឺនាយព្រែក ត្រូវតែឡើងឋានសួគ៌ ឲ្យបានមុនប្រពន្ធ ប៉ុន្ដែបើហ៊ានតែភ្លេចបណ្ដាំគ្រូ ថ្លោះធ្លោយឲ្យប្រពន្ធឡើង ឋានសួគ៌មុន នោះច្បាស់ជាលទ្ធផលនឹងក្រឡាប់ចាក ប្រែមកជាបានកូនប្រុសវិញជាមិនខាន ។ លោកគ្រូហុងស៊ុយ ផ្ដាំនាយព្រែក ផងដែរថា កូនទី១ បើយកកូនស្រី ល្អ ជួយម្ដាយ តែបើយកកូនប្រុស កូនដើរលេង ពិបាក ម្ដាយ ហើយអាចយកកូនទី១ បាន នៅចន្លោះមុនខែតុលា តែបើយកមិនបាន អាចយកម្ដងទៀត នៅចាប់ពីក្រោយខែកញ្ញា ទៅ។

គួរបញ្ជាក់ថា លោកខេង រតនៈ ហៅនាយព្រែក កូនអ្នកកំប្លែង ច្រៀងអាយ៉ៃ អ្នកស្រី នួន សារី ហៅយាយយ៉យ បានដឹកដៃ ឈិន មុន្នីនាថ កូនអតីតតារាចម្រៀង លោកឈិន កុសល រៀបការនៅនៅសាលប្រជុំបន្ទាយសុវត្ថិ ភាព ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីពួកគេស្រលាញ់គ្នា ៦ឆ្នាំ។ នៅថ្ងៃនាយព្រែក-មុន្នីនាថ រៀបការ លោកឈិន កុសល ឡើងប្រកាសថា ចង់បានចៅព ឥឡូវប្រហែលជាមិនចង់ឲ្យឪពុកម្ដាយក្មេកខកចិត្ត ទើបនាយព្រែក ប្រញាប់ទៅរកគ្រូហុងស៊ុយ អន្ដរាគមន៍ជាបន្ទាន់ ពីវិធីយកកូនប្រុសឬស្រី នៅមុនបុណ្យចូលឆ្នាំចិន នេះ ។ មហាជនរង់ចាំមើលថា លោកគ្រូហុងស៊ុយ ពិតជាមានរូបមន្ដស័ក្តិសិទ្ធិ ឲ្យទៅនាយព្រែក ដូចការលើកឡើងរបស់គាត់មែន ឬយ៉ាងណា គឺមានតែពឹងលើការពិសោធរបស់ប្តីប្រ ពន្ធវ័យក្មេងមួយគូនេះ…៕

RELATED ARTICLES