ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០ ២៦ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួននារីម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ប្រមាណ២១ ម៉ឺនដុល្លារអាមេរិក ។
នាង ម៉ុក សារីដា អាយុ៤១ ឆ្នាំ មានអាសយដ្ឋាននៅផ្សាដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ អតីតជាបុគ្គលិកធនាគារឯកជន ។

តាមប្រភពព័ត៌មានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នេះ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ដីកាបញ្ជាឲ្យចូលខ្លួននោះតម្រូវឲ្យនាង ម៉ក់ សារីដា ភេទស្រី អាយុ៤១ ឆ្នាំ ចូលទៅបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យបានមុនថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ(មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន) ខណៈពេលនេះ ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាល អយ្យការ បើកការស៊ើបសួរ ។

ប្រភព័ត៌មានបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យរងនូវពាក្យបណ្តឹងឆបោក.ជាច្រើនករណី ដែលពេលនេះជនរងគ្រោះបាន និងកំពុងរៀបចំសំណុំរឿងដាក់ជូនស្ថាប័នច្បាប់ជាបន្តបន្ទាប់ ។
អយ្យការកំពុងបើកការស៊ើបសួរ គេបានសង្កេតឃើញមានអ្នករត់ការឆ្វេកឆ្វាវ មិនចង់ឲ្យមានការឃុំ ខ្លួនលើជនសង្ស័យ ក្នុងគោលបំណងចង់ទុកពេលឲ្យភាគីទាំងពីរ ចុងចោទ និងដើមបណ្តឹងរកដំដោះស្រាយឡើងវិញ ប្រសើជាងជាប់ពន្ធនាគារ ៕

