Tuesday, January 13, 2026
Homeកីឡាអន្ដរជាតិកម្ពុជា សម្រេចមិនចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅថៃ

កម្ពុជា សម្រេចមិនចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅថៃ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។

យោងតាមលិខិតចុះហត្ថលេខាដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានរំលេចថា ដោយសារស្ថិតក្នុងកាលៈទេសៈមិនអាចមើលឃើញទុកជាមុន អត្ត ពលិកនិងក្រុមគ្រួសាររបស់ពួកគេ នឹងមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រ ទេសថៃ បានទេ។

យ៉ាងណា ក្នុងនាមប្រទេសសមាជិកគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅតែកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការខិតខំប្រឹងប្រែងរៀបចំ រួមទាំងបណ្តាប្រទេសទាំងអស់ ដែលតែងគាំទ្រ ដល់កម្ពុជា ហើយសង្ឃឹមថា ការប្រកួតចំពោះមុខ នឹងប្រព្រឹត្តទៅដោយរលូន។

សូមរំឭកថា កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ កម្ពុជា បានសម្រេចដកខ្លួនភ្លាមៗពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងអត្តពលិកទាំងអស់។ យ៉ាងណា មុនឈានដល់ការសម្រេចចិត្តដកខ្លួននិងត្រឡប់មកមាតុភូមិវិញ ប្រតិភូកីឡាកម្ពុជា ក៏បានចូលរួមពិធីបង្ហូតទង់ ជាតិ និងពិធីបើកការប្រកួតផ្លូវការអាស៊ានហ្គេម លើកទី៣៣ នៅប្រទេសថៃ ផងដែរ ខណៈបណ្តាប្រទេសសមា ជិកអាស៊ាន សុទ្ធតែគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងគ្រាដែលមានសង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យកម្ពុជា៕

RELATED ARTICLES