Tuesday, August 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិប្បកម្មផលិតចំណីសត្វ បំពុលខ្យល់

សិប្បកម្មផលិតចំណីសត្វ បំពុលខ្យល់

ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញថា ទីតាំងសិប្បកម្មកែច្នៃនិងវេចខ្ចប់កាកស្រាបៀរ របស់លោកស្រី នុត សុខណាវី នៅភូមិស្នួលជ្រំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលខ្យល់ និងមានក្លិនស្អុយហុយចេញពីបំពង់ផ្សែង។

ក្រុមការងារបានធ្វើតេស្តសារធាតុបំពុលខ្យល់ ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផល ឃើញថាបារ៉ាម៉ែត្រ CO=10124ppm មានកម្រិតលើសស្តង់ដារ។ លើសពីនេះ សិប្បកម្មខាងលើ បានបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតដំណើរការអាជីវកម្ម និងលិខិតអនុញ្ញាតផ្សេងៗ ពាក់ព័ន្ធនិងវិស័យបរិស្ថាន។

ក្រុមការងារបានចាត់វិធានការចំពោះមុខ ឱ្យសិប្បកម្ម អនុវត្តច្បាប់ រួមមាន ៖

១- ត្រូវបញ្ឈប់ការបញ្ចេញសារធាតុបំពុលខ្យល់និងក្លិនអាក្រក់។

២- ត្រូវពិន័យអន្តរការណ៍ ករណីមិនមានលិខិតអនុញ្ញាតបើកដំណើរការអាជីវកម្មទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

៣- ត្រូវស្នើសុំលិខិតអនុញ្ញាតទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់

៤- ត្រូវកែសម្រួលឡចំហាយ ឱ្យត្រឹមត្រូវតាមស្តង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់

៥- ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់កាកសំណល់ស្រាបៀរ ឱ្យបានត្រឹមត្រូវ ដោយចៀសវាសទុកដាក់ចោលនៅទីវាលដែលអាចបង្កឱ្យមានទឹកសំណល់កាកស្រាបៀរ ប៉ះពាល់ដល់បរិស្ថាន និងដីស្រែប្រជាពលរដ្ឋ

៦- ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុនបញ្ចេញសំណល់រាវ៕

RELATED ARTICLES