Tuesday, August 26, 2025
Homeតារាខ្មែរមាន សូនីតា សង្សារមិនហួងហែង

មាន សូនីតា សង្សារមិនហួងហែង

ភ្នំពេញ ៖ មុននេះ មាន សូនីតា បានលេងសម្រស់រន្ធផ្ចិត គួរឲ្យក្នាញ់ ដើម្បីឲ្យប្រុសៗបានឃើញសម្រស់នាងមួយជ្រុងនោះថាល្អប៉ុនណា ប៉ុន្ដែនាងហាមគេទាញពង្រីក (Zoom) ព្រោះអត់ចង់ឲ្យឃើញស្ដែងៗពេក។ ប៉ុន្ដែពេលនេះស្រីស្រស់បានលេងមួយក្បាច់ទៀត នោះគឺដោះអាវចេញអស់ ហើយយកតែក្រណាស់ស្ដើងតូច បាំង ពីមុខសុដន់ ។ Fan ជាច្រើនបានដាស់តឿនសូនីតា ថាប្រសិនបើនាងហ៊ានតែប្រហែសរបូតឬជ្រុះក្រណាត់នោះ ច្បាស់ជាគេឃើញអស់ជាមិនខាន ។ តែខ្លះទៀតបែជាជំរុញឲ្យសូនីតា សិចស៊ីថែមទៀត កាន់តែល្អទៅវិញ ព្រោះសំអាងថា មានរបស់ល្អ ត្រូវតែបង្ហាញ ឬបើជាស្រីស្អាត ត្រូវតែឲ្យគេឃើញពីចំណុចពិសេសខ្លះទៅ កុំលាក់ទៀត ជាដើម ។

 ក្នុងឈុតស្លៀកខោខាប៊យ មាន សូនីតា ដែលគ្មានពាក់អាវ តែបានក្រណាត់តូចស្ដើងមួយ បាំងសុដន់នោះ នាងវាចាថា ទាន់នៅមានកម្លាំង ត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ កុំខ្វល់ខ្វាយសម្តីឥតប្រយោជន៍ ព្រោះជីវិតវាមិនទាន់ចប់ទេ និងខំប្រឹងរកលុយ រកអ្វីដែលខ្លួនស្រលាញ់ទុក លំហែរខួរក្បាល ដើម្បីពេលចាស់ទៅបានរស់ស្រួល ។ នាងក៏បានសួរទៅប្រុសៗដែលក្នាញ់នាងដែរថា បើបានសង្សារ មានរូបរាងដូចនាងអ៊ីចឹង ស្រ លាញ់ឬអត់ ? ប្រុសៗជាច្រើន ខម្មិនសរសើរនាងថា ជាស្រីស្អាតក្នុងឈុតរបូតឡេវអាវនោះ ប៉ុន្ដែខ្លះមិនហ៊ានសារភាពស្នេហ៍ចំៗឡើយ ព្រោះគិតថា នាងជាស្រីស្អាត នៅខ្ពស់ជាងខ្លួនពេក ខ្លាចនាងបដិសេធ នាំឲ្យមើលមុខលែងចំ។

 សូមបញ្ជាក់ថា ការចាប់ផ្ដើមហ៊ានបញ្ចេញរន្ធផ្ចិត និងលែងស្បែកខាងល្វែងលើ ឲ្យគេឃើញសឹងតែទាំងអស់ របស់មាន សូនីតា នាពេលនេះ ចំពេលដែលស្រីស្រស់មានអាយុ៣៥ឆ្នាំ ដែលវ័យនេះសម្រាប់អ្នកមានស្វាមីខ្លះ សម្រស់ចាប់ផ្ដើមធ្លាក់ចុះ។ ប៉ុន្ដែសូនីតា បែរជាមកបញ្ចេញស្បែកកាន់តែសិចស៊ី ក្នុងអាយុនេះទៅវិញ ព្រោះតែនាងអាចគិតថា បើចាំអាយុ ៤០ឆ្នាំជាង បានបង្អួតស្បែកឲ្យគេមើល អាចយឺតពេល អ៊ីចឹងហើយបានជាឆក់ឱកាសនេះ ធ្វើឲ្យប្រុសបានភ្លឺភ្នែកតែម្ដង ។

 មាន សូនីតា ទើបហោះត្រឡប់មកពីដើរលេងនៅប្រទេសចិន កាលពីពេលថ្មីៗនេះ ខណៈដែលរាល់ដំណើរកម្សាន្ដទាំងក្នុងនិងក្រៅស្រុក ស្រីស្អាតមិនដែលបង្ហាញដៃគូពិសេសរបស់ខ្លួនឲ្យគេបានដឹងថា ជាប្រុសណា ឡើយ ។ យ៉ាងណា អតីតពិធីការិនីប៉ុស្ដិ៍លេខ៥ រូបនេះធ្លាប់បង្ហើបប្រាប់អ្នកកាសែតថា នាងមានសង្សារហើយ គ្រាន់តែមិនទាន់ដល់វេលារៀបការប៉ុណ្ណោះ ។ ប៉ុន្តែគេនៅមិនទាន់ដឹងដដែលថា អនាគតស្វាមីនាង ជាមន្រ្ដីគយ ដូចគេសង្ស័យ ឬយ៉ាងណាទេ ខណៈដែលកាលពីថ្ងៃទី៣ ខែកក្កដា នៅសួនក្រោមទឹកកែច្នៃ នាខេត្តសៀមរាប សូនីតា បាំងមុខប្រុសម្នាក់បំពាក់ចិញ្ចៀនពេជ្រមួយវង់ឲ្យនាង រហូតមកដល់ពេលនេះ នាងនៅតែបន្ដលាក់បាំងមុខប្រុសនោះតទៅទៀត បន្ទាប់ពីលោកសេង មង្គល ប្រកែកញ៉ាញថា មិនមែនជាលោកនោះ ។           ប្រភពបានឲ្យដឹងថា ក្រៅពីធ្វើឲ្យប្រុសៗកាន់តែលង់សម្រស់នោះ ការលែងខ្លួន បង្ហាញសាច់ឲ្យគេឃើញរបស់មាន សូនីតា ក៏ត្រូវបានម្ចាស់ឡេមួយចំនួន ផ្ដោតលើនាងដែរ ព្រោះតែពួកគេមើលឃើញថា នាងអាយុ៣៥ ឆ្នាំ មែន តែស្បែកនៅខ្ចីញេញ ។ ចំណែកសូនីតា ការលេងខ្លួនសិចស៊ី ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ បញ្ជាក់ថា នាងគ្មានសម្ពាធ ឬហួងហែងពីគូស្នេហ៍ឡើយ ៕

RELATED ARTICLES