Tuesday, August 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួនខូចចិត្ត លោតពីលើខុនដូជាន់ទី៦

យួនខូចចិត្ត លោតពីលើខុនដូជាន់ទី៦

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ បានធ្វើអត្តឃាត ដោយលោតពីលើអគារខុនដូ ជាន់ទី៦ ធ្លាក់លើរថយន្តចតនៅខាងក្រោម បណ្តាល់ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ២៨៨ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង។

តាមប្រភពអ្នកដឹកជញ្ជូនម្នាក់ ដែលប្រទះឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងឈប់ម៉ូតូ រង់ចាំម្ហូប ដើម្បីដឹកយកឱ្យភ្ញៀវ ស្រាប់តែឮសំឡេងលាន់ដូចឡានបុកគ្នា ខណៈនោះ គាត់បានរត់ចុះពីលើម៉ូតូ ទៅមើល ឃើញមានជនជាតិបរទេសម្នាក់ បានធ្លាក់ពីលើអគារខុនដូ មកលើថ្ពាល់រថយន្ត បណ្តាលឱ្យក្រពឹត។ ចំណែកសព បានបែកក្បាលស្លាប់ ហូរឈាមពេញចិញ្ចើមផ្លូវភ្លាមៗ អ្នកឃើញហេតុ ការណ៍ បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍តែម្តង។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បន្ទាប់ពីត្រួតពិនិត្យសព និងស្រាវជ្រាវមើលតាមកាមេរ៉ាសុវត្ថិភាពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាត លោតសម្លាប់ខ្លួន ពីជាន់ទី៦ ចុះមកក្រោមស្លាប់។

សពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES