Friday, August 22, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ខកចិត្តអត់បានប្ដី

តន់ ច័ន្ទសីម៉ា ខកចិត្តអត់បានប្ដី

ភ្នំពេញ ៖ ស្រីស្រស់ តន់ ច័ន្ទសីម៉ា បានទម្លាយរឿងខកចិត្តថា កាលពីរាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ខ្លួនបានយល់សបិ្ដបានប្ដី គឺឃើញពស់ដេញចឹក ប៉ុន្ដែចៃដន្យអី រឿងដ៏ល្អនោះត្រូវបានរំសាយទៅវិញ ដោយសារតែនាងបានវ៉ៃពស់ងាប់ អីចឹងនាងថា សូមឈប់សួរនាងរឿងយកប្ដីសីទៀតទៅ ។

តន់ ច័ន្ទសីម៉ា និយាយលាយឡំសំណើចថា «យប់មិញ យល់សុបិនឃើញពស់ រកចឹកខ្ញុំ  មិនទាន់បានចឹកផង ខ្ញុំវ៉ៃងាប់បាត់ នេះបញ្ជាក់ឲ្យឃើញថា គូខ្ញុំមិនទាន់ដល់ ឈប់សួរថា កាលណាយកប្ដី» ។

 Fan របស់ស្រីស្រស់ តន់ ច័ន្ទសីម៉ា បានសម្ដែងការខកចិត្តជំនួសនាង សឹងគ្រប់គ្នាថា «ចូលរួមសោកសា្ដយផង» បើវ៉ៃពស់ងាប់អ៊ីចឹង ដឹងកាលណាបានប្ដីដូចគេ  ខណៈដែលរឿងនេះមិនត្រឹមតែសីម៉ា ម្នាក់ទេដែលខកបំណងរឿងយកប្ដីនោះ ប៉ុន្ដែវាក៏ធ្វើឲ្យម្ដាយនាងដែលចង់បានកូនប្រសាយ៉ាងអន្ទះសានោះ កាន់តែមួម់ៅលើសកូនស្រីសំណព្វចិត្តទ្វេដង ។

គួរបញ្ជាក់ថា តន់ ច័ន្ទសីម៉ា អាយុ២៧ឆ្នាំ ធ្លាប់បង្ហាញអារម្មណ៍ពិបាកចិត្ត ព្រោះតែត្រូវម្ដាយបង្ខំឲ្យយកប្ដី តាំងពីឆ្នាំ២០២៣  តែនាងមិនដឹងជាទៅរកគូជីវិតនៅឯណា រហូតពេលខ្លះថាគូព្រេងមិនទាន់កើតទៀតផង។ ប៉ុន្ដែនាងទទួលស្គាល់ថា ពាក្យដែលរូបនាងនិយាយថា អត់សង្សារនោះ ប្រាកដជាគ្មានអ្នកណាម្នាក់ជឿជាក់លើនាងឡើយ ព្រោះតែថា សីម៉ា ល្បីនិងស្អាតប៉ុណ្ណឹងដែរ រឿងអីពិបាករកសង្សារ ឬប្ដីមួយហ្នឹង? គេថាសីម៉ា គ្រាន់តែលេងស្ទីល Drama ប៉ុណ្ណោះ ព្រោះមិនចង់បើកស្នេហាចំហ ប៉ុន្ដែដោយសារតែរូបនាងនិយាយដដែលៗថា អត់សង្សារនេះហើយ ទើបកាលពីកាលពីចុងឆ្នាំ២០២៤ មានឯកឧត្តមម្នាក់ ឈ្មោះសេរីរតនា បានប្រកាសសារភាពស្នេហ៍នាងជាសាធារណៈ តែសីម៉ា បែរជាមិនឆ្លើយតបទៅវិញ ទើបធ្វើឲ្យបុរសនោះ ចាំចម្លើយឡើងផ្សាភ្នែកទៅហើយ ។

 មហាជនកត់សម្គាល់ថា ទោះជានាង តន់ ច័ន្ទសីម៉ា ពេលនេះគ្មានសញ្ញាបានប្ដីច្បាស់លាស់មែន ប៉ុន្ដែនាងបានឈានមួយជំហានទៀត តាមរយៈការវិវឌ្ឍខ្លួនបានយ៉ាងល្អក្នុងអាជីពចម្រៀង នោះគឺក្លាយទៅជាគ្រូបង្វឹក (Coach) កម្វិធី Cambo Rapper រដូវកាលទី១ ខណៈដែលកាលពីឆ្នាំ២០១៦ នាងគ្រាន់តែកូនសិស្សរបស់ឱក សុគន្ធកញ្ញា កម្មវិធី The Voice Cambodia រដូវកាលទី២ ឥឡូវក្លាយជាអ្នកបង្វឹកគេ នឹងត្រូវគេហៅថា «អ្នកគ្រូៗ» ដែរហើយ ។Fan ថាប្រសិនបើនាងអាចយកឈ្នះ Coach ៣រូបផ្សេងទៀត គឺលោកប្រុសឡា, លោកសង្ហា និង Tempo Tris តាមរយៈការនាំកូនក្រុមលើកពាននោះ សីម៉ា នឹងកាន់តែឡើងកូដ មានយីអ៊ុនល្អថែមទៀតជាមិនខាន ។          

ក្រៅពី តន់ ច័ន្ទសីម៉ា តារាដែលមិនឈ្នះពាននៅហង្សមាស តែមានទីផ្សារល្អក្នុងអាជីពសិល្បៈ មានដូច រ៉េត ស៊ូហ្សាណា, ហ៊ិន លីដា និងសុខុម រចនា ជាដើម ។ ប៉ុន្ដែសម្រាប់អ្នកគាំទ្រ រង់ចាំមើលថា តើរវាង តន់ ច័ន្ទសីម៉ា, សុខ ពិសី, យូរី និងសុខ សោម៉ាវត្តី ជាដើម ដែលសុទ្ធតែថ្ងូរដូចព្រាប ថាអត់សង្សារ មិនដឹងថ្ងៃឆ្នាំណាបានប្ដីដូច គេនោះ មួយណាទៅដែលរៀបការប្ដីមុន ? …៕

RELATED ARTICLES