Friday, August 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតកម្ទេចត្រីសាលម៉ុន គ្រឿងក្នុងមាន់ ជាង៥តោន

ដុតកម្ទេចត្រីសាលម៉ុន គ្រឿងក្នុងមាន់ ជាង៥តោន

ខេត្តកំពង់ធំ ៖ ត្រីសាលម៉ុន គ្រឿងក្នុងមាន់ និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនទៀត សរុបមានទម្ងន់ជាង៥តោន ដែលជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ពីការនាំចូលច្បាស់លាស់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបង្ក្រាបបាន នាពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចជំនាញ ដុតកម្ទេចចោល នៅព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ឱ្យដឹងថា ការសម្រេចដុតកម្ទេចចោលទំនិញខាងលើនេះ ធ្វើឡើងតាមស្មារតីអង្គប្រជុំចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ របស់ក្រុមការងារចម្រុះ ដែលសម្របសម្រួលដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាពទំនិញនាំចូលគ្រប់ប្រភេទ បានសម្រេចដុតកម្ទេចចោល ចំពោះទំនិញខូចគុណភាព និងខុសច្បាប់ ហើយកសាងនីតិវិធីតាមជំនាញរៀងៗខ្លួន៕

RELATED ARTICLES