Thursday, August 14, 2025
Homeសេដ្ឋកិច្ចជាតិឈ្មួញកណ្តាល ចុះទិញពោត ក្នុងតម្លៃទាប

ឈ្មួញកណ្តាល ចុះទិញពោត ក្នុងតម្លៃទាប

ខេត្តបាត់ដំបង ៖ ថ្មីៗនេះទីផ្សារពោតក្រហម ត្រូវបានធ្លាក់ចុះ ថែមទាំងរកទីផ្សារពុំមានទៀតផង ដោយសារតែសៃឡូជាច្រើនត្រូវបានបិទ ហើយឈ្មួញកណ្តាល ក៏លែងដើរទិញតាមភូមិទៀតដែរ ដែលធ្វើឱ្យកសិករកំពុងប្រមូលផល ត្រូវច្រកបាវគរទុកជាបណ្តោះអាសន្ន។ ប៉ុន្តែនៅក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ឈ្មួញកណ្តាល ចាប់ផ្តើមចុះប្រមូលទិញតាមភូមិ ជាបណ្តើរៗឡើងវិញ ប៉ុន្តែស្ថិតក្នុងតម្លៃទាប។

លោកសោ សមាគម ជាប្រជាកសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល ៣ថ្ងៃមកហើយដែលឈ្មួញកណ្តាល បានចាប់ផ្តើមចុះប្រមូលទិញពោតក្រហម តាមភូមិឡើងវិញ និងបានតម្លៃត្រឹមតែ ៣៦០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែទោះបីជាតម្លៃនេះទាប ស្ទើរតែមិនអាចទទួលយកបាន ក៏ប្រជាកសិករនាំគ្នាសម្រុកលក់ ដោយមិនអាចទុកបន្តទៀតបាន ព្រោះការស្តុកទុកយូរកាន់តែស្ងួត ទៅហើយក៏កាន់តែខាតច្រើនថែមទៀតផងដែរ។

លោកបានបន្តថា កាលពីពាក់កណ្តាលខែកក្កដា បើទោះបីជាព្រំដែនថៃ ត្រូវបានបិទទាំងស្រុង ដែលទិន្នផលពោត មិនអាចនាំចេញទៅប្រទេសថៃ បាន យ៉ាងណាក៏ដោយ ក៏មានឈ្មួញកណ្តាលចុះប្រមូលទិញគ្មានសល់ គឺមានន័យថា មានប៉ុនណា យកប៉ុណ្ណឹង (សម្រាប់ពោតស្នូល) ដែលកាច់ភ្លាមពីចម្ការ ហើយបកសំបកចេញ គេថ្លឹងយកតែម្តង ដោយកាលណោះបានតម្លៃ ៥០០រៀលក្នុងមួយគីឡូក្រាម។

លុះនៅដើមខែសីហា ឈ្មួញកណ្តាលឈប់ដើរទិញ ឯសៃឡូធំៗក៏បិទផងដែរ ដែលធ្វើឱ្យពោតប្រជាកសិករ ដែលកំពុងប្រមូលត្រូវបាន ស្តុកទុកទាំងអស់ព្រោះគ្មានទីផ្សារ ដោយនៅមុនពេលដែលសៃឡូទាំងអស់ត្រូវបានបិទ គឺឈ្មួញចុះទិញពោតក្រហម (ទាំងស្នូល) ក្នុងតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺធ្លាក់ចុះ ធ្វើឱ្យកសិករខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលខ្លួនកំពុងសម្រុកប្រមូលផល៕

RELATED ARTICLES