Tuesday, August 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីថៃ ដួលសន្លប់ ផ្អើលពលរដ្ឋខ្មែរជួយសង្គ្រោះ

ស្រីថៃ ដួលសន្លប់ ផ្អើលពលរដ្ឋខ្មែរជួយសង្គ្រោះ

ខេត្តព្រះសីហនុ ៖ នារីជនជាតិថៃ ម្នាក់ នៅសុខៗកើតមានអាការងងឹតមុខដួល សង្ស័យខ្យល់គរ បង្កឱ្យភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋខ្មែរ ទាក់ទងហៅក្រុមគ្រូពេទ្យ មកជួយអន្តរាគមន៍សង្គ្រោះជីវិតភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវម្តុំអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមអត្តសញ្ញាណប័ណ្ណរបស់នារីខាងលើ បញ្ជាក់ថា ឆុនធិដា ពុត្ថាវង្សឈ្មោះ Chonthiya Phutthawong អាយុ២៤ឆ្នាំ ជាជនជាតិថៃ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញនារីខាងលើ ដើរតាមផ្លូវសុខៗ ស្រាប់តែងងឹតមុខដួលសន្លប់បាត់ស្មារតី សង្ស័យខ្យល់គរ ធ្វើឱ្យផ្អើលដល់ពលរដ្ឋ ទំនាក់ទំនងហៅក្រុមគ្រូពេទ្យ មកជួយអន្តរាគមន៍ សង្គ្រោះអាយុជីវិតភ្លាមៗ។

ក្រោយកើតហេតុ នារីខាងលើ ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភ្លាមៗ៕

RELATED ARTICLES