Friday, June 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍លួចម៉ូតូ ស្រីរត់បាត់ ប្រុសជាប់ខ្នោះ

គូស្នេហ៍លួចម៉ូតូ ស្រីរត់បាត់ ប្រុសជាប់ខ្នោះ

ខេត្តសៀមរាប ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅលើកទ្រូ ដែលដាក់ក្នុងប្រឡាយចម្ងាយប្រហែល៧០ម៉ែត្រ ពីផ្លូវ លុះពេលចុះទៅ ភ្លេចដកសោចេញពីម៉ូតូ មានជនសង្ស័យប្រុសស្រី ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូនោះ ជិះគេចខ្លួនបាត់អស់ជាង២០ថ្ងៃ ទើបត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ (ប្រុស) ខណៈបក្ខពួកម្នាក់ទៀត (ស្រី) បានរត់គេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចរោងចិញ្ចឹមសត្វទា ស្ថិតនៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប។ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យជាចោរលួចម៉ូតូ មានគ្នាចំនួន២នាក់ (ឃាត់ខ្លួន១) រួមមាន ទី១-ឈ្មោះឡុ ប៊ុនធី ហៅណាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានសារធាតុញៀន (ឃាត់ខ្លួន) និងទី២-មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ (កំពុងរត់គេចខ្លួន)។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ក្រហម ពាក់ស្លាក លេខ សៀមរាប 1G-4769 ជារបស់ជនរងគ្រោះឈ្មោះឃេន សែត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំ ណង់ មានលំនៅបច្ចុប្បន្ន ភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះឃេន សែត បានមកដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ចថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចរោងចិញ្ចឹមសត្វទា ស្ថិតនៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប មានជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះឡុ ប៊ុនធី ហៅណាន់ ភេទប្រុស និងទី២-ភេទស្រី មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ របស់ខ្លួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ក្រហម ពាក់ស្លាក លេខ សៀមរាប 1G-4769 ខណៈពេលខ្លួនចតទុកនៅក្បែរោងចិញ្ចឹមសត្វទា ដោយមិនបានដកសោរចេញពីម៉ូតូ ហើយខ្លួនបានដើរទៅលើកទ្រូ ដែលដាក់ក្នុងប្រឡាយ ចម្ងាយប្រហែល៧០ម៉ែត្រ រួចហើយ ជនសង្ស័យប្រុសស្រីទាំង២នាក់ ជិះម៉ូតូរបស់គាត់ ដឹកគ្នាគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូត មកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះឡុ ប៊ុនធី ហៅណាន់ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឡុ ប៊ុនធី ហៅណាន់ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ខ្លួននិងសង្សារ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយខ្លួនបានជិះម៉ូតូខាងលើ ក្នុងគោល បំណងទៅលក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ nមានជ័យ តែពេលជិះដល់ចំណុចមិនចាំ ម៉ូតូបានអស់សាំង បន្ទាប់មកខ្លួនបណ្តើរបានបន្តិច ដោយខ្លាចសមត្ថ កិច្ចឃើញ និងមានការសង្ស័យ ក៏ទុកម៉ូតូខាងលើចោល ហើយគេចខ្លួនមកកាន់ក្រុងសៀមរាប វិញតែម្តង។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES