Sunday, June 15, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ទម្លាយរឿងមេអណ្តើក ឆន សុវណ្ណារាជ

ទេព បូព្រឹក្ស ទម្លាយរឿងមេអណ្តើក ឆន សុវណ្ណារាជ

ភ្នំពេញ ៖ ទេព បូព្រឹក្ស បានក្លាយជាប្រពន្ធស្របច្បាប់របស់លោកងួន ចាន់ដេវីត ហៅជី-ដេវីត ហើយ ក្រោយរៀបការផ្អើលមេឃ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នា២០២៥ ដោយមានភ្ញៀវមកច្រើនលើសកំណត់ ហើយអ្នកខ្លះមិនចងដៃជាលុយសុទ្ធ ឬសែកទេ ប៉ុន្ដែកុម្មង់ជាងធ្វើកាបូបមាស ២ទៅ៣គីឡូ ចងដៃតែម្ដង ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃអាពាហ៍ពិពាហ៍ របស់ទេព បូព្រឹក្ស-ងួន ចាន់ដេវីត នេះ គឺនៅចំពោះមុខភ្ញៀវរាប់ពាន់នាក់នោះ បូព្រឹក្ស ហៅស្រីនិច្ច បានទម្លាយប្រាប់ភ្ញៀវទាំងឡាយថា រូបនាងមានទំនាក់ទំនងស្នេហាជាមួយដេវីត រហូត ក្លាយជាប្ដីប្រពន្ធ រៀបការនាពេលនេះ ដោយសាតែមេអណ្តើក ឆន សុវណ្ណារាជ ។

អ្នកនាងទេព បូព្រឹក្ស និងលោកឆន សុវណ្ណារាជ

ភ្ញៀវអ្នកលក់ឡេ តារារួមអាជីពដែលភាគច្រើនជាអ្នកចម្រៀងរ៉េប បានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់ នៅពេលស្រីនិច្ច ទម្លាយរឿងនេះ ខណៈដែលនាងបានប្រកាសរកលោក ឆន សុវណ្ណារាជ ឲ្យឡើងលើឆាក តែតារារោមទ្រូងច្រើន ទៅផ្ទះបាត់ ។ ស្រីនិច្ច ថាលោក ឆន សុវណ្ណារាជ នេះហើយ គឺជា «មេអណ្ដើក» ដែលនាំឲ្យរូបនាងនិងដេវីត ស្រលាញ់គ្នា មកដល់ពេលនេះ…។

គេជឿថា គុណសម្បត្តិរបស់លោកសុវណ្ណារាជ មួយនេះ អាចនឹងត្រូវបានបូព្រឹក្ស និងប្ដី ឲ្យកាដូធំ ប្រសិនបើលោកមិនប្រញាប់គេចចេញទៅផ្ទះនោះ តែវាជាការភ្ញាក់ផ្អើលប្រសិនបើដេវីត ឬបូព្រឹក្ស ធ្លាប់ត្រូវបាននារី ឬ ប្រុសផ្សេង តាមសុំស្នេហាដែរ តែបរាជ័យនោះ គឺមូលហេតុដោយសាតែស្នាដៃលោកសុវណ្ណារាជ នេះឯងដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់បំផុត ជំរុញឲ្យគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នា រហូតក្លាយទៅជាប្ដីប្រពន្ធបានដូចបំណងលោកចង់ឃើញនាពេលនេះ។ ប៉ុន្ដែអ្នកខ្លះបែរជាសួរទៅលោកសុវណ្ណារាជ ថាលោកមានជំនាញ និងពូកែធ្វើមេអណ្ដើកគេយ៉ាងហ្នឹង ចុះខ្លួនឯង អាយុ៤០ឆ្នាំ ទៅហើយនេះ ប្រពន្ធកូននៅឯណាទៅ ?

ទេព បូព្រឹក្ស និង ឆន សុវណ្ណារាជ រួមទាំង ងួន ចាន់ដេវីត ធ្លាប់ជ្រកនៅផលិតកម្មហង្សមាស ជាមួយគ្នា មុនឆ្នាំ២០១៩ ប៉ុន្ដែពេលនេះ ស្រីនិច្ច និងប្ដី ចេញមកធ្វើបទចម្រៀងដោយខ្លួនឯង ខណៈលោកសុវណ្ណារាជ ដែលច្រៀងឲ្យហង្សមាស ១៨ឆ្នាំ ទៅហើយនោះ នៅតែមិនទាន់ចាកចេញពីទ្រនំចាស់នេះទេ ។ Fan របស់លោកសុវណ្ណារាជ ចង់ឲ្យបូព្រឹក្ស និងប្ដី តបស្នងគុណសម្បត្តិរបស់លោករាជ តាមរយៈការរកប្រពន្ធឲ្យតារារូបនេះ ឲ្យខាងតែបាន ព្រោះថាពេលនេះ ខេមរៈ សិរីមន្ដ អាយុស្មើលោកនោះ គេមានប្រពន្ធ និងកូន៣នាក់ទៅហើយ ។

អ្នកនាងទេព បូព្រឹក្ស សប្បាយចិត្តភ្ញៀវចងដៃកាបូបដៃមាស

សូមបញ្ជាក់ថា ទេព បូព្រឹក្ស បានក្លាយជាកូនសិស្សរបស់ប្ដីខ្លួន ក្រោយចេញពីហង្សមាស ដែលទទួលការបណ្ដុះបណ្ដាលពីការច្រៀងចង្វាក់រ៉េប ពីលោកដេវីត ហើយទោះជាកូន១ហើយក្ដី ប៉ុន្ដែនាងនៅតែលេងសម្រស់មិនចាញ់កាលនៅក្រមុំឡើយ ។ ស្រីនិច្ច ឡើងឬចុះ ស្ថិតនៅលើកណ្ដាប់ដៃដេវីត ប៉ុន្ដែនៅក្នុងពិភពសិល្បៈ គេកម្រឃើញមានតារាណាដែលមានប្ដីនិងកូនហើយ កាន់តែល្បីណាស់ ពោលគឺមានតែនៅទ្រឹង ឬធ្លាក់ហៅលែងឮក៏មាន ។ សម្រាប់បូព្រឹក្ស មុនរៀបការ នាងជះលុយធ្វើ MV លេងខ្លួនតាមរយៈការទិញអីវ៉ាន់ម៉ាកប្រេនប្រេន នៅបរទេស ដែលសឹងតែគ្មានតារាណាអាចធ្វើបានដូចនាងឡើយ ។ ប៉ុន្តែរឿងដែលស្រីនិច្ច រីករាយនាពេលនេះ គឺនាងមិនបានធ្វើឲ្យមេអណ្ដើកលោក ឆន សុវណ្ណារាជ ខកចិត្តទេ ព្រោះធ្វើតាមបំណងលោករាជ អស់ហើយ។ អ្វីដែលសំខាន់បំផុតពេលនេះ បូព្រឹក្ស អាចនឹងបន្សាបបានចំពោះអ្នកធ្លាប់រិះគន់នាង រឿងមានកូនមុនរៀបការនោះជាមិនខាន ៕

RELATED ARTICLES