Sunday, May 25, 2025
Homeសន្ដិសុខសង្គមសិស្ស២នាក់ គេចម៉ោងរៀន បង្ហោះ---/ម៉ូតូ

សិស្ស២នាក់ គេចម៉ោងរៀន បង្ហោះ—/ម៉ូតូ

ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើការឆ្មក់បង្ក្រាបក្មេងទំនើង ជាសិស្សសាលា ចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ក្រោយពីសកម្មភាពនាំគ្នាបង្ហោះម៉ូតូ រោទ៍ម៉ូតូ និងជក់បារីអេឡិចត្រូនិក បង្ក ភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈ។

ប្រតិបត្តិការនេះ ធ្វើទ្បើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ រាយការណ៍ថា នៅចំណុចកើតហេតុខាងលើ មានក្រុមក្មេងទំនើងជាសិស្សសាលា តែងតែជួបជុំគ្នានិងធ្វើ សកម្មភាពរោទ៍ម៉ូតូ បង្ហោះម៉ូតូ ជក់បារីអេឡិចត្រូនិក កម្លាំងជំនាញនគបាលស្រុកអង្គស្នួល បានធ្វើការចេញ ល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ ប្រទះឃើញក្មេងទំនើងជាសិស្សសាលា ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ និងរោទ៍ម៉ូតូ ដើម្បីបង្អួតភ្នែកគេឯង ទើបកម្លាំងជំនាញបានឃាត់ខ្លួនក្មេងទំនើង ចំនួន២នាក់ រួចជាមួយវត្ថុតាង ម៉ូតូ២គ្រឿង នាំទៅកាន់ទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ។

ក្មេងទំនើងជាសិស្សសាលា ទាំង០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជើញក្រុមគ្រួសារ មកធ្វើកិច្ចសន្យាអប់រំ រួចដាក់ទណ្ឌកម្មឱ្យក្មេងទំនើងខាងលើ លាងសម្អាតបន្ទប់ទឹក និងធ្វើអនាម័យនៅបរិវេណអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល មុននឹងឱ្យត្រទ្បប់ទៅផ្ទះវិញ។ ចំណែកមធ្យោបាយ ម៉ូតូ ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រយៈពេល៣ខែ៕

RELATED ARTICLES