Sunday, May 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចប្រើតេឡេក្រាមគេ បោកលុយ៤០លាន ជា---/ប់ខ្នោះ

លួចប្រើតេឡេក្រាមគេ បោកលុយ៤០លាន ជា—/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគ្រប់គ្រងគណនី Telegram ហើយបានបន្លំខ្លួនជាម្ចាស់គណនី ផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ឆបោកប្រាក់ពីជនរងគ្រោះ អស់ចំនួន ៤០លានរៀល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងតាមការចង្អុលណែនាំពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវករណីលួចគ្រប់គ្រងគណនី Telegram ហើយបានបន្លំខ្លួនជាម្ចាស់គណនី ផ្ញើសារទៅអ្នករកស៊ីជាមួយ ដែលស្គាល់គ្នា ដែលនេះឧបាយក លឆបោកប្រាក់ពីជនរងគ្រោះ អស់ចំនួន៤០លានរៀល។

ប្រភពដដែល បន្តថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ ផ.ម.ល ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជន សង្ស័យ ពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ ខាងលើ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើ ការផ្ទេរប្រាក់ទៅកាន់គណនេយ្យធនាគារណាមួយ សូមពិនិត្យឱ្យបានជាក់លាក់ នូវគណនេយ្យធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនេយ្យទទួលប្រាក់ផងចៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយ ប្រការណាមួយ។ ម៉្យាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលប្រាក់ដែលផ្ទេរចូល ដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផលនៃបទល្មើស៕

RELATED ARTICLES