Saturday, May 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បបទល្មើស ១២ករណី វ៉ៃខ្នោះ៣៦

បង្ក្រា…/បបទល្មើស ១២ករណី វ៉ៃខ្នោះ៣៦

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល និងតាមបណ្តាខណ្ឌនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់យកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅតុលាការ ដោយក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់។

កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម សេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារ ព្រហ្មទណ្ឌ និងបានសហការជាមួយនគរបាលនៅតាមបណ្តា ខណ្ឌនានា បានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ យកមកបង្ហាញមុខរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះមានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០ ២៥ ជាលទ្ធផលបង្ក្រាប សរុប១២ករណី ឃាត់៣៦នាក់ សារធាតុញៀន៧នាក់ ជនជាតិចិន១នាក់ ស្រី១នាក់ និងជាមុខសញ្ញាចាស់១នាក់។

លោកស្នងការរង បានបញ្ជាក់ពីប្រតិបត្តិការទាំងអស់ឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួន ១៤នាក់ (ក្មេងទំនើង ក្រុមឈ្មោះ ក្រុមយើងស្រលាញ់គ្នា និងក្រុមអេលាន)។  ខណ្ឌដូនពេញ ឃាត់ខ្លួន២នាក់ (លួចទូរស័ព្ទដៃ និងលួចគ្រឿង អលង្ការសរុបទឹកប្រាក់ចំនួន ៤០០០ដុល្លារ)។ ខណ្ឌសែនសុខ ឃាត់ខ្លួន២នាក់ (លួចមានស្ថានទម្ងន់ទោសគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ និងកាន់ កាប់អាវុធខុសច្បាប់)។ ខណ្ឌ៧មករា ឃាត់ខ្លួន១នាក់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ផ្ទុះគ្រាប់អាវុធចំនួន២គ្រាប់ (ជនជាតិចិន)។ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន១នាក់ ឆក់ទូរស័ព្ទដៃ (មុខសញ្ញាចាស់ចេញពីពន្ធនាគារ)។ ខណ្ឌទួលគោក ឃាត់ខ្លួន៨នាក់ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស៤នាក់ (ក្មេងទំនើង) និងករណីលួចទូរស័ព្ទដៃ១ករណី ៤នាក់។ ខណ្ឌច្បារអំពៅ ឃាត់ខ្លួន១នាក់ (លួចកុងទ័រទឹក)។  ខណ្ឌដង្កោ ២ករណី ឃាត់ខ្លួន៦នាក់ ក្នុងនោះករណីកាន់កាប់អាវុធខុសច្បាប់ (កាំបិត និងដាវកែច្នៃ) ១ករណី ៤នាក់ (ក្មេងទំនើងឈ្មោះក្រុមទឹក កញ្ចប់ TKJ) និងករណីលួច (ឆ្កឹះសោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ) ខណ្ឌព្រែកព្នៅ ឃាត់ខ្លួន៥នាក់ ករណីកាប់ប្លន់យកម៉ូតូ ផ្សំគំនិត និងទទួលផលចោរកម្ម។

ជនសង្ស័យទាំង៣៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់តាមនីតិវិធី៕

RELATED ARTICLES