Tuesday, May 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងដេគ័រ ភ្លើងឆេះ.../ផ្អើលឡានទឹក

ឃ្លាំងដេគ័រ ភ្លើងឆេះ…/ផ្អើលឡានទឹក

ភ្នំពេញ ៖ ឃ្លាំងដេគ័រ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ករណីអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងដេគ័រ ១កន្លែង ស្ថិតនៅខាងក្រោយវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីផ្នែកខាង ក្រោយ នៃឃ្លាំងដេគ័រ ខាងលើ យ៉ាងសន្ធោសន្ធៅ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក ប្រញាប់នាំគ្នារើជញ្ជូនអីវ៉ាន់ចេញមកក្រៅ រួចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ចជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំ ពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលឱ្យឆេះរាលដាលទៅលំនៅឋាននៅក្បែរខាងនោះឡើយ។

ប្រភពដដែល បន្តថា ហេតុការណ៍នេះ បានបង្កឱ្យសម្ភារៈដេគ័រមួយចំនួន ត្រូវគ្រឿងឆេះខូចខាត តែពុំបណ្តាលឱ្យឆេះរាលដាលធ្ងន់ឡើយ ដោយរថយន្តពន្លត់អគ្គិភ័យ បានទៅអន្តរាគមន៍ទប់ស្កាត់បានទាន់ពេល។

ជុំវិញមូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យខាងលើនេះ នៅពុំដឹងច្បាស់នៅឡើយ  ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

RELATED ARTICLES