Friday, May 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីលុយអង្គការសង់ផ្ទះ ខ្យល់កន្ត្រា.../ក់រលំ ប៉ើងដំបូល

ខ្ចីលុយអង្គការសង់ផ្ទះ ខ្យល់កន្ត្រា…/ក់រលំ ប៉ើងដំបូល

ខេត្តស្វាយរៀង ៖ ក្រុមគ្រួសារមួយ កំពុងមានជីវភាពក្រីក្រលំបាក ដោយខ្ចីលុយមីក្រូហិរញ្ញវត្ថ កមកសាងសង់ផ្ទះ មិនទាន់រួចរាល់ផង ជួបគ្រោះអកុសល ត្រូវភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះនិងប៉ើងដំបូល ហោះជាង ១០០ម៉ែត្រ បុកដើមត្នោត រួចបន្តធ្លាក់លើរោងការរបស់អ្នកភូមិ បណ្តាលឱ្យខូចខាតថែមទៀត តែសំណាងល្អ មិនបង្កឱ្យអ្នកណារងរបួសឡើយ។

ហេតុការណ៍បាតុភូតគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិបុសមន ឃុំបុសមន ស្រុករំដួល។

ផ្ទះរងគ្រោះ ជាប្រភេទផ្ទះតៀម ស័ង្កសី ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ កំពុងសាងសង់ជិតរួចរាល់ មានម្ចាស់រងគ្រោះ ឈ្មោះស្រី ផាន់ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តី និងកូនប្រុស១នាក់ ក្នុងបន្ទុក។

តាមសម្តីបុរសឈ្មោះធារ៉ា ត្រូវជាសាច់ញាតិផ្ទះដែលរៀបចំពិធីមង្គលការ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់ មានកម្មវិធីរៀបមង្គលការក្មួយ នៅថ្ងៃស្អែក (ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២) ដោយសង់រោងការរួចជាស្រេច ស្រាប់តែនៅវេលាម៉ោងខាងលើ មានភ្លៀងខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង ធ្វើឱ្យផ្ទះតៀមស័ង្កសី ១ខ្នង កំពុងសាងសង់ បានបាក់រលំ ប៉ើងដំបូល ហោះបុកដើមត្នោត ដាច់១ដើម ហើយខ្ទាតធ្លាក់លើរោងការ តែសំណាងល្អ មិនបង្កឱ្យអ្នកណារងរបួសនោះទេ។

ប្រភពដដែល បន្តថា ម្ចាស់ផ្ទះរងគ្រោះ មានជីវភាពក្រីក្រខ្វះខាតណាស់ ខំខ្ចីលុយមីក្រូហិរញ្ញវត្ថុ យកមកសង់ផ្ទះ គ្រាន់បានជ្រក លុះសង់មិនទាន់រួចរាល់ផង ត្រូវបានខ្យល់វាយរំលំផ្ទះ ប៉ើងទាំងដំបូល ចម្ងាយជាង១០០ម៉ែត្រ មកទើរលើរោងការបែបនេះតែម្តង៕

RELATED ARTICLES