Thursday, May 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរើសអេតចាយលក់ ទិញថ្នាំ.../ញៀនជក់ ជា.../ប់ខ្នោះ

រើសអេតចាយលក់ ទិញថ្នាំ…/ញៀនជក់ ជា…/ប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសជាអ្នករើសអេតចាយម្នាក់ បានដើររើសអេតចាយលក់ យកលុយទៅទិញថ្នាំញៀនជក់ លុះទើបនឹងទិញថ្នាំញៀនបាន១កញ្ចប់ តម្លៃ១ម៉ឺនរៀល មិនទាន់បានប្រើប្រាស់ផង ត្រូវកម្លាំងសមត្ថកិច្ចចុះធ្វើរដ្ឋបាល ឃាត់ឆែកេឆរប្រទះឃើញ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ចំណុចតាមសួនមាត់ទន្លេតាខ្មៅ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួន ម៉ាឡែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅតាមសួនមាត់ទន្លេតាខ្មៅ ស្ថិតភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ ទម្ងន់ ០,០៧ក្រាម ខ្សៀសម្រាប់ជក់ថ្នាំញៀន ចំនួន១ និងដែកកេះ ចំនួន២ ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ដោយមានបងប្អូនប្រជាពលរដ្ឋ សំណូមពរឱ្យសមត្ថ កិច្ចជួយពិនិត្យមើលចំពោះបញ្ហាក្រុមជនសង្ស័យដែលជាអ្នករស់នៅអនាធិបតេយ្យម្តុំមាត់ទន្លេតាខ្មៅ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចេញល្បាត ដល់ចំណុចខាងលើ ប្រទះឃើញជនសង្ស័យកំពុងអង្គុយនៅសួនច្បារមាត់ទន្លេ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់សាកសួរ ហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ និងសម្ភារៈប្រើប្រាស់មួយ ចំនួន ដែលជនសង្ស័យបានលាក់ទុកក្នុងកាបូបស្ពាយចំហៀពណ៌ខ្មៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១កញ្ចប់នេះ ពិតជារបស់ខ្លួនមែន ដោយខ្លួនបានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែល២៥ឆ្នាំ សម្បុរស សក់រួញ ស្ថិតនៅគល់ស្ពានភូមិ ព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ក្នុងតម្លៃ ១ម៉ឺនរៀល។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES