Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិករណីមនុស្សជាន់គ្នាស្លាប់១៥៩នាក់ នៅកូរ៉េ តុលាការចោទប្រកាន់មេប៉ូលិសក្រុង ធ្វេស ប្រហែស

ករណីមនុស្សជាន់គ្នាស្លាប់១៥៩នាក់ នៅកូរ៉េ តុលាការចោទប្រកាន់មេប៉ូលិសក្រុង ធ្វេស ប្រហែស

សេអ៊ូល (កូរ៉េខាងត្បូង) ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់មេប៉ូលិសក្រុងសេអ៊ូល ពីបទពីបទធ្វេសប្រ ហែសក្នុងការបំពេញតួនាទីការងារ ដែលបណ្ដាលឲ្យកើតមានឧបទ្ទវហេតុហ្វូងមនុស្សប្រជ្រៀតនិងជាន់គ្នា ក្នុងពិធីបុណ្យហាឡូវីន (Halloween) ក្នុងឆ្នាំ២០២២ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ ១៥៩នាក់។ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកគីម ក្វាងហូ (Kim Kwang-ho) មេបញ្ជាការប៉ូលិសក្រុងសេអ៊ូល ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការបំពេញមុខងារ ដែលបណ្ដាលឲ្យប្រជាជនមានរបួស ឬស្លាប់។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ជាស្នងការនគរបាល ប៉ុន្តែលោកបានបរាជ័យក្នុងការចាត់វិធានការចាំបាច់ ដូចជាការដាក់ពង្រាយកម្លាំងប៉ូលិសគ្រប់គ្រាន់ និងអនុវត្តបញ្ជា ត្រួតពិនិត្យសមស្របនៅថ្ងៃកើតហេតុ។ ទោះបីជាគាត់អាចដឹងទុកជាមុនអំពីគ្រោះថ្នាក់ដែលនឹងកើតឡើងពីស្ថានភាពចង្អៀតនៅទីក្រុងអ៊ីថេវ៉ុន (Itaewon) ក៏ដោយ។

លោក គីម ក្វាងហូ គឺជាមន្ត្រីប៉ូលិសលំដាប់ខ្ពស់បំផុត ដែលត្រូវប្រឈមមុខ នឹងការកាត់ទោសជុំវិញសោក នាដកម្មនេះ គាត់ត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួន។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មនុស្សរាប់ម៉ឺននាក់ ភាគច្រើនក្នុងវ័យ២០ និង៣០ឆ្នាំ បានប្រារព្ធពិធី បុណ្យ ហាឡូវីន (Halloween) ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃ COVID-19 នៅតំបន់អ៊ីថេវ៉ុន (Itaewon) ជីវិតពេលរាត្រី នៅទីក្រុងសេអ៊ូល។ ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ទៅ ៗ នៅពេលដែលមនុស្សរាប់រយរាប់ ពាន់នាក់ ចូលទៅក្នុងផ្លូវតូចចង្អៀត រហូតដល់ឈានដល់ការប្រជ្រៀតនិងជាន់គ្នាស្លាប់។

កាលពីខែមករា ឆ្នាំ២០២៣ ក្រុមស៊ើបអង្កេតពិសេសរបស់ប៉ូលិស បានដាក់ពាក្យបណ្តឹងទៅការិយាល័យ អយ្យការសាធារណៈ ទៅលើមេបញ្ជាការប៉ូលិសក្រុងសេអ៊ូល និងមន្ត្រីប៉ូលិស ចំនួន ២២នាក់ផ្សេងទៀត រួមទាំងប៉ូលិស និងបុគ្គលិកជួយសង្គ្រោះផងដែរ រួមទាំងមន្ត្រីក្រុង ដែលបរាជ័យក្នុងការដោះស្រាយ សោក នាដកម្មនេះ។

ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូល ក្រោយមកបានចោទប្រកាន់មេប៉ុស្តិ៍ប៉ូលិសស្រុកយ៉ុងសាន (Yongsan) ដែលជាទីតាំងនៃតំបន់អ៊ីថេវ៉ុន ប្រធានការិយាល័យស្រុកយ៉ុងសាន និងមន្ត្រីជាច្រើននាក់ ក្រោយកើតហេតុ ប៉ុន្តែគេមិនទាន់ចេញបញ្ជាឲ្យមានការចោទប្រកាន់ស្នងការប៉ូលិសក្រុងសេអ៊ូល នៅឡើយទេ។ រហូតដល់ពេលនេះ អតីតប្រធានស្ថានីយពន្លត់អគ្គិភ័យយ៉ុងសាន មិនត្រូវបានចោទប្រកាន់ទេ និងបានរួចផុត ពីការសង្ស័យនៃការធ្វេសប្រហែសក្នុងការបំពេញភារកិច្ច។

សេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញា បានចោទប្រកាន់លោក គីម ក្វាងហូ រួមជាមួយនិងមេប៉ុស្តិ៍ប៉ូលិស យ៉ុងសាន  និងប្រធានការិយាល័យស្រុកយ៉ុងសាន ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការកាត់ទោសរួមគ្នា ពីបទធ្វេសប្រហែសក្នុងការបំពេញភារកិច្ចការងារវិជ្ជាជីវៈ បណ្តាលឲ្យមានមនុស្សស្លាប់ ១៥៨នាក់ និងរបួស ៣១២នាក់ ។

ក្រុមគ្រួសារជនរងគ្រោះ បានសម្តែងការសោកស្ដាយចំពោះដំណើរការសម្រេចដ៏យឺតយូររបស់អយ្យការមុន នឹងចោទប្រកាន់លោក គីម ក្វាងហូ បន្ទាប់ពីក្រោយកើតមានសោកនាដកម្មនៅអ៊ីថេវ៉ុន នោះ តំណាង គ្រួសារ សព បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យលោក គីម ក្វាងហូ លាលែងពីតំណែង ឬប្រធានាធិប តីកូរ៉េ ខាងត្បូង លោកយុន សឹកយឹល (Yoon Seok-yeol) ដកលោក គីម ក្វាងហូ ចេញពីមុខតំណែង ដើម្បីយក មកកាត់ទោសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

RELATED ARTICLES