Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិតាអាយុ ៨០ឆ្នាំ ស្លាប់ហើយ ឡានពេទ្យដឹកសព មកផ្ទះ រស់វិញ

តាអាយុ ៨០ឆ្នាំ ស្លាប់ហើយ ឡានពេទ្យដឹកសព មកផ្ទះ រស់វិញ

ឥណ្ឌា ៖ បុរសចំណាស់ម្នាក់ អាយុ ៨០ឆ្នាំ  ត្រូវបានគ្រូពេទ្យពិនិត្យឃើញថាបានស្លាប់នៅក្នុងមន្ទីរពេទ្យ ទើប រៀបចំដឹកសពមកផ្ទះ ដើម្បីធ្វើបុណ្យ ស្រាប់តែពេលសពរបស់គាត់ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅផ្ទះ ចៃដន្យ រថយន្តធ្លាក់ជង្ហុក រលាក់ខ្លាំងនៅតាមផ្លូវ ចៅប្រុសគាត់ដែលជិះក្នុងរថយន្តជាមួយសព សង្កេតឃើញ ដៃរបស់ សពតា កម្រើកធ្វើចលនា ក៏ប្រាប់គ្រូពេទ្យ ពិនិត្យបេះដូង និងជីពចរ ឃើញថាដើរឡើងវិញ ក៏ប្រញាប់ បញ្ចូន ត្រឡប់ទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

តាដែលស្លាប់ហើយរស់វិញនោះ មានឈ្មោះ ដារសាន ស៊ីង្ហ បារ (Darshan Singh Brar) ជាជនជាតិឥណ្ឌា អាយុ ៨០ឆ្នាំ ។

តាមប្រភពប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា NDTV បានរាយការណ៍ថា ករណីមានការភ្ញាក់ផ្អើលថា តាជនជាតិឥណ្ឌា អាយុ ៨០ឆ្នាំ បានស្លាប់ហើយរស់វិញ មិនគួរឱ្យជឿនេះ បានកើតឡើងខណៈរថយន្តសង្គ្រោះ កំពុងដឹកសពគាត់ ចេញពីមន្ទីរពេទ្យ មកផ្ទះវិញ ដើម្បីរៀបចំពិធីបុណ្យសព លុះធ្វើដំណើរតាមផ្លូវ រថយន្តបានធ្លាក់ជង្ហុក រលាក់ យ៉ាងខ្លាំង ស្រាប់តែចៅប្រុសម្នាក់ ដែលជិះក្នុងរថយន្តសង្គ្រោះ សង្កេតឃើញថា ដៃរបស់ជីតា កម្រើ ធ្វើចលនា ។ ភ្លាមៗនោះ ចៅប្រុសបានជូនដំណឹងទៅបុគ្គលិករថយន្តសង្គ្រោះ ដើម្បីពិនិត្យបេះដូង ហើយបានពិនិត្យឃើញ ថាបេះដូងរបស់គាត់ បានលោតម្តងទៀត ឯជីពចរក៏ដើរធម្មតា ទើបផ្អើលថា សពរស់ឡើងវិញ ទើបត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ម្តងទៀតភ្លាមៗ។

តាមប្រភពចៅប្រុសរបស់លោកតា ដារសាន ស៊ីង្ហ បារ បានឲ្យដឹងថា  លោកតា បានឈឺហើយត្រូវ បានបញ្ជូន ទៅមន្ទីរពេទ្យ នៅ Patiala។ ដែលនៅជិតផ្ទះ ហើយក្រោយមក ស្ថានភាពរបស់លោកតា កាន់តែអាក្រក់ទៅៗ ហើយគាត់ត្រូវបានដាក់ម៉ាស៊ីនខ្យល់អុកស៊ីសែន។ មុនពេលគ្រូពេទ្យប្រាប់គាត់ថា បេះដូងរបស់លោកតា បាន ឈប់ដើរហើយ (ស្លាប់)។

ចៅប្រុសរបស់តាស្លាប់ហើយរស់វិញ បាននិយាយាថា «បងប្រុសរបស់ខ្ញុំដែលកំពុងមើលថែជីតាខ្ញុំ នៅមន្ទីរ ពេទ្យ Patiala បានប្រាប់យើងថា លោកតា បានស្លាប់នៅម៉ោងប្រហែល ៩:០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ដូច្នេះគាត់បានដឹកសពរបស់គាត់ តាមរថយន្តសង្គ្រោះបន្ទាន់ ត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែបន្ទាប់មក អព្ភូតហេតុមួយបានកើតឡើង ដោយរថយន្តសង្គ្រោះបន្ទាន់ បានធ្លាក់ជង្ហុកធំមួយ នៅកណ្តាល ផ្លូវ ធ្វើឲ្យរលាក់ខ្លាំង ពេលនោះស្រាប់តែលោកតា ក៏ត្រលប់មកដកដង្ហើមវិញ និងអាចកម្រើកដៃ យើងសង្ឃឹម ថាស្ថានភាពលោកតា នឹងប្រសើរឡើងឆាប់ៗ»៕

RELATED ARTICLES