ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន បានជួបហេតុការណ៍ភ្ញាក់ផ្អើលមួយករណីទៀត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយយន្តហោះដឹកអ្នកដំណើរ Korean Air បានបុកប៉ះជាមួយយន្តហោះដឹកអ្នកដំណើរ Cathay Pacific នៅអាកាសយានដ្ឋាន ញូវ ឈីតូស (New Chitose) ខេត្តហុកកៃដូ។

តាមប្រភព japannews បានរាយការណ៍នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពីហេតុការណ៍ដ៏រន្ធត់មួយទៀត នៅក្នុងប្រទេសជប៉ុន ដោយយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ (Korean Air) បានបុកជាមួយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Cathay Pacific នៅអាកាសយានដ្ឋាន ញូវ ឈីតូស (New Chitose) ខេត្តហុកកៃដូ ប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណ ៥និង៥០នាទីល្ងាច ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

បើតាមរបាយការណ៍របស់នាយកដ្ឋានពន្លត់អគ្គិភ័យ ឈីតូស បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើង ខណៈពេលដែលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air កំពុងធ្វើដំណើរតាមផ្លូវរត់ នៅពេលដែលស្លាបខាងឆ្វេងរបស់យន្តហោះ បានបុកជាមួយកន្ទុយនៃយន្តហោះដឹកអ្នកដំណើរ Cathay Pacific ដែលចតនៅទីនោះ ក្នុងនោះមានអ្នកដំណើរនៅលើយន្តហោះនៅពេលកើតហេតុ មានចំនួន ២៨៩នាក់ នៅលើយន្តហោះ Korean Air ខណៈដែលយន្តហោះ Cathay Pacific មិនមានអ្នកដំណើរ។ទោះបីជាយ៉ាងណា ករណីនេះ ពុំមានសេចក្តីរាយការណ៍ណាមួយថា មានគ្រោះថ្នាក់ បណ្តាលឱ្យធ្លាយប្រេង ឬមានអ្នករងរបួសនោះទេ។

គួរបញ្ជាក់ថា ករណីយន្តហោះដឹកអ្នកដំណើរ Korean Air បុកប៉ះជាមួយយន្តហោះ Cathay Pacific នៅព្រ លានយន្តហោះ ញូវ ឈីតូស ក្នុងប្រទេសជប៉ុន នេះ បានកើតមានឡើងបន្ទាប់ពីប្រទេសជប៉ុន មានព្រឹត្តិការណ៍ រងគ្រោះធ្ងន់ជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំថ្មី ២០២៤ ក្នុងនោះរួមមានគ្រោះរញ្ជួយដី កម្រិត ៧.៦រិចទ័រ និងរលក ស៊ូណាមិ អង្រួនឆ្នេរសមុទ្រភាគខាងលិច ដែលបណ្តលឲ្យយ៉ាងហោចណាស់មានមនុស្ស ២០០នាក់ បានស្លាប់ ហើយបន្ទាប់មកក៏មានឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន អ៊ែរឡាញ បានបានបុកជាមួយយន្តហោះយោធាឆ្មាំសមុទ្រ នៅឯអាកាសយានដ្ឋាន ហានេដា (Haneda) ទីក្រុងតូក្យូ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដោយបានសម្លាប់នាវិកនៅលើយន្តហោះឆ្មាំសមុទ្រ ៥នាក់ ខណៈដែល យន្តហោះទាំងពីរគ្រឿង ត្រូវបានផ្ទុះឆេះខូចខាតទាំងស្រុង។ ប៉ុន្តែសំណាងល្អ អ្នកដំណើរលើយន្តហោះដឹកអ្នក ដំណើរ ចំនួនជិត ៤០០នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះដែលឆេះ បានទាន់ពេល ដោយពុំមានអ្នកស្លាប់ តែមានអ្នករងរបួសស្រាលមួយចំនួនតូច។

បន្ទាប់មកទៀត នៅវេលាម៉ោងប្រមាណ ៨និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) យន្ត ហោះដឹកអ្នកដំណើរ Thai Vietjet Air ជើងហោះហើរ VZ810 ពីទីក្រុងបាងកក បានចុះចតនៅអាកាសយាន ដ្ឋានហ៊្វូគូកា (Fukuoka) ភាគខាងត្បូងប្រទេសជប៉ុន បានរត់ខុសផ្លូវ ហើយបានជាប់គាំងនៅចុងផ្លូវរត់ ក្នុងអា កាសយានដ្ឋាន បណ្តាលឲ្យអ្នកដំណើរទាំងអស់ បានជាប់គាំងនៅលើយន្តហោះ អស់ជិត១ម៉ោង ទើបបានចុះ ពីយន្តហោះ ទៅកាន់គោលដៅ៕

