Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិ យន្តហោះ EasyJet រអិលចេញពីផ្លូវរត់ ពេលចុះចត

 យន្តហោះ EasyJet រអិលចេញពីផ្លូវរត់ ពេលចុះចត

អ៊ីស្លង់ដ៍ ៖ យន្តហោះ Airbus A320 ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានរអិលចេញពីផ្លូវរត់ ពេលចុះចត ក្នុងអាកាសធាតុអាក្រក់ បន្ទាប់ពីហោះហើរពីអាកាសយានដ្ឋាន ហ្គេតវិច (Gatwick) ទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស ទៅកាន់ទីក្រុង ខេហ្វ្លាវិក (Keflavik) ប្រទេសអ៊ីស្លង់ដ៍  ឬអាយឡែនដ៍ (Iceland) ។

យ៉ាងណា ក្រោយកើតហេតុ អ្នកដំណើរអាចចុះពីលើយន្តហោះបាន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេ ដកចេញពីសេវាកម្ម ខណៈការស៊ើបអង្កេតលើឧបទ្ទវហេតុ ត្រូវបានចាប់ផ្តើម។ ក្រុមហ៊ុន EasyJet បាន បន្ទោសអាកាសធាតុអាក្រក់ សម្រាប់ករណីយន្តហោះរអិលចេញពីផ្លូវរត់នេះ។

ក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ The Sun ថា “យើងអាចបញ្ជាក់បានថា EZY8843 ពីទីក្រុងឡុងដ៍ ទៅខេ ហ្វ្លាវិក បានឬអិលចេញពីផ្លូវរត់ នៅពេលចុះចត” ។

អ្នកនាំពាក្យក្រុមហ៊ុន EasyJet  បានបន្ថែមថា “យើងកំពុងធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីកាត់បន្ថយការ ពន្យារពេលសម្រាប់អ្នកដំណើរ ដោយសារតែការវិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេស ហើយយន្តហោះជំនួស ត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីដំណើរការជើងហោះហើរនេះត្រឡប់ទៅទីក្រុងឡុងដ៍ Gatwick ។ យើងខ្ញុំ សូមអភ័យទោសដល់អតិថិជន ចំពោះការរអាក់រអួលណាមួយដែលបង្កឡើង»។

ក្រុមហ៊ុន EasyJet បានប្រាប់ Mail Online ថា “យើងដឹងពីរបាយការណ៍ទាក់ទងនឹងកំហុស ATC ដែល បញ្ជាក់ថា អ្នកបើកយន្តហោះរបស់យើង ធ្វើតាមនីតិវិធីគ្រប់ពេលវេលា។ សុវត្ថិភាពរបស់អ្នកដំណើរ និង យានិករបស់យើង តែងតែជាអាទិភាពខ្ពស់បំផុតរបស់យើង ហើយយើងនឹងសហការជានិច្ចជាមួយនឹងការ ស៊ើបអង្កេតសុវត្ថិភាព”។

របាយការណ៍មួយបានសន្និដ្ឋានថា ករណីនេះកើតឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ easyJet ដឹកមនុស្ស ១៧៩នាក់ បានចុះចតក្នុងចម្ងាយត្រឹមតែ 178ft (54ម៉ែត្រ) នៃជើងហោះហើរមួយទៀត កាលពីពីរសប្តាហ៍មុន ខណៈដែលវាបានព្យាយាមចុះចតនៅទីក្រុង Bordeaux  ប្រទេសបារាំង៕

RELATED ARTICLES