Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិ កាត់ទោសអ៊ីស្រាអែល ពីបទអំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា

តុលាការយុត្តិធម៌អន្តរជាតិ កាត់ទោសអ៊ីស្រាអែល ពីបទអំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា

ឡាអេ (ហូឡង់) ៖ តុលាការយុត្តិធម៌អន្តរជាតិ ចាប់ផ្តើមសវនាការលើបណ្តឹងរបស់អាហ្រ្វិកខាងត្បូង ដែលប្តឹង អ៊ីស្រាអែល ដឹកនាំអំពើប្រល័យពូជសាសន៍ ក្នុងប្រតិបត្តិការសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចាប់ផ្តើមដំណើរការកាត់ក្តី ដែលអាហ្រ្វិកខាងត្បូង ជាដើមបណ្តឹង ប្តឹងអ៊ីស្រាអែល ពីអំពើ ប្រល័យពូជសាសន៍ ក្នុងប្រតិបត្តិការសង្គ្រាមនៅហ្គាហ្សាស្ទ្រីប។

យោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ១០០នាក់ និងរបួសជាង ២០០នាក់ទៀត ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង នៃការវាយប្រហារលើក្រុមហាម៉ាស់។

ប្រភពបន្តថា អាហ្រ្វិកខាងត្បូង បានសសំណូមពរទៅតុលាការ ICJ ឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំ ពោះការ បំពានរបស់ខ្លួន នៃអនុសញ្ញាស្តីពីការទប់ស្កាត់និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បី ធានាថាការការពារពេញលេញ ត្រូវបានផ្តល់ជាបន្ទាន់ ដល់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ដែលនៅតែប្រឈម មុខនឹងគ្រោះថ្នាក់ដ៏ធំ និងហានិភ័យនៃការបន្តការប្រល័យពូជសាសន៍។

សវនាការកាត់ទោសនេះ ត្រូវបានកំណត់ពេលពីរថ្ងៃ ខណៈដែលអាហ្វ្រិកខាងត្បូង ក៏បានស្នើឱ្យតុលាការ បញ្ជាឱ្យអ៊ីស្រាអែល បញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបានបន្តអស់រយៈពេលជាងបីខែ ដែលអ៊ីស្រាអែល អះអាងថាគោលដៅ គឺកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាស់ ដែលបណ្តាលឱ្យមានការវាយប្រហារដោយ ហិង្សា ដែលមិននឹកស្មានដល់ នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

RELATED ARTICLES