Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិលទ្ធផលបោះឆ្នោតតៃវ៉ាន់ លោកឡៃ ឈីងតឺ ទទួលបានជ័យជម្នះ ក្លាយជាប្រធានាធិបតីថ្មី

លទ្ធផលបោះឆ្នោតតៃវ៉ាន់ លោកឡៃ ឈីងតឺ ទទួលបានជ័យជម្នះ ក្លាយជាប្រធានាធិបតីថ្មី

តៃវ៉ាន់ ៖ លទ្ធផលនៃការរាប់សន្លឹកឆ្នោត នៅតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតបានបិទ ពីការិយាល័យបោះឆ្នោត សរុប ១៧ ៧៩៥ បេក្ខជនប្រធានាធិបតី លោកឡៃ ឈីតឺ (Lai Qingde) និងអនុប្រធានាធិបតី ស៊ាវ ប៊ីគីម (Xiao Bi Kim) នៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានឈរនៅលេខរៀងទី១ ជាមួយនឹងសំឡេងឆ្នោត 5,586,019 (40.1ភាគរយ)។

សំឡេងនេះ ត្រូវបានតាមពីក្រោយដោយ ហ៊ូ យូយី (Hou Youyi) និង ចាវ ចាវកាង (Zhao Chaokang) នៃ បក្សគួកមិញតាំង (KMT) ដោយមានសំឡេងឆ្នោត 4,671,021 (33.5ភាគរយ)។  ចំណែក កេ វិសេ (Ke Wenze) និង ស៊ីនធៀ វូ (Cynthia Wu) នៃគណបក្សប្រជាជនតៃវ៉ាន់ (TPP) មានពិន្ទុទីបី គឺ 3,690,466ពិន្ទុ (26.5ភាគរយ)។

គួររំលឹកថា លោកឡៃ ឈីងតឺ ហៅវិល្លៀម ឡៃ (William Lai) ជាអនុប្រធានាធិបតីក្នុងរដ្ឋាភិបាលរបស់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) វ័យ ៦៤ឆ្នាំ ជាវេជ្ជបណ្ឌិតដែលតែងតែអះអាងពីសិទ្ធិឯក រាជ្យរបស់ តៃវ៉ាន់ ហើយបានឈរឈ្មោះជាអនុប្រធានាធិបតី ដើម្បីសង្ឃឹមទទួលបានសំឡេងឆ្នោតពីមនុស្សក្មេងៗ។គណបក្ស DPP មានគោលការណ៍ណែនាំច្បាស់លាស់ ចង់ទាមទារឯករាជ្យឲ្យតៃវ៉ាន់ កុំទទួលយកគោល ការណ៍ចិន តែមួយ និងមានទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក ដំណើរទស្សនកិច្ចរបស់ប្រ ធានសភា អាមេរិក ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ក្នុងសម័យប្រធានាធិបតី សៃ អ៊ីងវិន បាន ក្លាយជាប្រភពនៃជម្លោះដ៏ធំជាមួយប្រទេសចិន ដល់ចំណុចដែលយោធាចិន បានបង្កើនសមយុទ្ធយោធា របស់ខ្លួនយ៉ាងលឿននៅលើច្រកសមុទ្រតៃវ៉ាន់ ជាការឆ្លើយតប ហើយមានព័ត៌មានថា យន្តហោះរបស់ប្រធាន សភាអាមេរិក អាចនឹងត្រូវគេបាញ់ទម្លាក់ ប្រសិនបើព្យាយាមហោះហើលើដីតៃវ៉ាន់ និងពាក់ព័ន្ធក្នុងបញ្ហាអធិប តេយ្យលើកោះដែលបក្សកុម្មុយនីស្តចិន ចាត់ទុកជាផ្នែកមួយនៃប្រទេសចិន។ជាមួយនឹងជ័យជម្នះរបស់លោកឡៃ ឈីងតឺ  រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអែនថូនី ប្លិងខេន (Antony Blinken) បាននិយាយថា លទ្ធផលបោះឆ្នោត បង្ហាញពីភាពរឹងមាំនៃប្រព័ន្ធប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងដំណើរការបោះឆ្នោតដ៏រឹងមាំ។

លោកដេវីដ កាមេរ៉ូន (David Cameron) រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានអបអរសាទរចំពោះលោកឡៃ ឈីងតឺ ហើយសង្ឃឹមថា តៃវ៉ាន់ និងចិន អាចធ្វើការរួមគ្នា ដើម្បីស្វែងរកផ្លូវទៅកាន់សន្តិភាព។

លោកដេវីដ កាមេរ៉ូន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបោះឆ្នោតថ្ងៃនេះ គឺជាសក្ខីភាព មួយចំពោះលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ នឹងខិតខំប្រឹងប្រែងមួយផ្សេងទៀត ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការចរចាប្រកប ដោយភាពច្នៃប្រឌិត ដោយគ្មានការគំរាមកំហែង ការប្រើកម្លាំង ឬការបង្ខិតបង្ខំ»។

រដ្ឋមន្ត្រីការបរទេសជប៉ុន យ៉ូកូ កាមិកាវ៉ា (Yoko Kamikawa) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរំពឹងថា បញ្ហាជុំវិញតៃវ៉ាន់ នឹងត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា។ នេះនឹងជួយលើក កម្ពស់សន្តិភាពនិងស្ថិរភាពកាន់តែខ្លាំងឡើងក្នុងតំបន់»។

បន្ថែមពីលើការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃដដែលនោះ ក៏ជាការបោះឆ្នោតជ្រើសរើសសមាជិកសភាតៃវ៉ាន់ ផងដែរ។ តៃវ៉ាន់ មានសមាជិកសភា ចំនួន ១១៣រូប សមាជិកសភាចំនួន ៧៣រូប ក្នុងមណ្ឌលបោះឆ្នោត ៣៤រូប ក្នុងបញ្ជីគណបក្ស និងតំណាងឲ្យក្រុមជនជាតិដើម ចំនួន៦។ មានអាណត្តិ ៤ឆ្នាំ។

មានអ្នកបោះឆ្នោតប្រមាណ ១៩.៥លាននាក់ ដែលក្នុងនោះ ១៤លាននាក់ បានចេញមកប្រើសិទ្ធិរបស់ពួកគេ ឬ ៧១.៧៨ភាគរយ។

បើតាមលក្ខណៈវិនិច្ឆ័យរបស់តៃវ៉ាន់ អ្នកបោះឆ្នោត ត្រូវតែមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ ប្រហែល 19.5លាននាក់ ប្រសិនបើបែងចែកតាមក្រុមអាយុ អ្នកមានសិទ្ធិបោះឆ្នោតដែលមានអាយុពី 20-29ឆ្នាំ មានចំនួន ច្រើនជាង ១៤ភាគរយនៃអ្នកបោះឆ្នោតទាំងអស់ ឬប្រហែល 2.8លាននាក់ ជាអ្នកបោះឆ្នោត ដោយមិនរាប់ បញ្ចូលអ្នកបោះឆ្នោតលើកដំបូង ដែលមានអាយុចន្លោះពី ២០ទៅ ២៣ឆ្នាំ មានចំនួនសរុប 1.02លាននាក់ ឬប្រហែល 5.2ភាគរយ នៃអ្នកដែលមានសិទ្ធិបោះឆ្នោតទាំងអស់។ អ្នកបោះឆ្នោតដែលមានអាយុពី 30-39ឆ្នាំ ស្មើនឹង 16.5ភាគរយនៃអ្នកបោះឆ្នោតទាំងអស់។

ក្នុងរយៈពេលប្រាំបីឆ្នាំ កន្លងមកនេះ DPP បានកាន់កាប់ភាគច្រើនទាំងនៅក្នុងផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យគណបក្សអនុម័តច្បាប់បន្ថែមទៀត ហើយបានបណ្តាលឱ្យមានការផ្លាស់ប្តូរក្នុងវិស័យជាច្រើន ។

លទ្ធផលបោះឆ្នោតដែលចេញនៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ គ្មានគណបក្សណាមួយទទួលបានសំ ឡេងភាគច្រើនដាច់ខាតនៅក្នុងសភា បើទោះបីជា DPP ឈ្នះតំណែងប្រធានាធិបតី ក៏ដោយ ប៉ុន្តែបាន បាត់បង់អាសនៈចំនួន១០ នៅក្នុងសភា ខណៈដែល KMT ទទួលបាន ១៤អាសនៈ។លទ្ធផលបោះឆ្នោតនីតិប្បញ្ញត្តិក្រៅផ្លូវការ ក្នុងចំណោមអាសនៈសរុប ចំនួន ១១៣អាសនៈ គណបក្ស KMT ទទួលបាន ៥២អាសនៈ,  គណបក្ស DPP ទទួលបាន ៥១អាសនៈ, គណបក្ស TPP ទទួលបាន ៨អាសនៈ និងបេក្ខជនឯករាជ្យ ទទួលបាន ២អាសនៈ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា មិនថាមានការផ្លាស់ប្តូរអ្វីនោះទេនឹងប្រព្រឹត្តទៅនៅតៃវ៉ាន់ ការពិតជាមូលដ្ឋានគឺថា មានចិនតែមួយ នៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន នេះនឹងមិនផ្លាស់ប្តូរទេ»។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមថា “គោលការណ៍ចិនតែមួយ គឺជាយុថ្កាដ៏រឹងមាំសម្រាប់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ យើងជឿជាក់ថា សហគមន៍អន្តរជាតិនឹងបន្តប្រកាន់ខ្ជាប់ នូវគោលការណ៍ ចិន តែមួយ។ ក៏ដូចជាការយល់ដឹង និងគាំទ្របុព្វហេតុស្របច្បាប់របស់ប្រទេសចិន ក្នុងការទប់ទល់នឹងសកម្ម ភាពផ្តាច់ខ្លួន (ឯករាជ្យតៃវ៉ាន់) និងប្តេជ្ញាសម្រេចបាននូវបេសកកម្មនៃការបង្រួបបង្រួមឡើងវិញ»៕

RELATED ARTICLES