Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិកងទ័ពអ៊ីស្រាអែល ប្រើដ្រូន បាញ់សម្លាប់កំពូល មេបញ្ជាការហេសបូលឡាហ៍

កងទ័ពអ៊ីស្រាអែល ប្រើដ្រូន បាញ់សម្លាប់កំពូល មេបញ្ជាការហេសបូលឡាហ៍

អ៊ីស្រាអែល ៖ កងទ័ពអ៊ីស្រាអែល បានបញ្ជូនយន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រដាប់អាវុធ ទៅសម្លាប់ កំពូលមេបញ្ជាការហេសបូលឡាហ៍ ដែលនេះគឺជាការប្រហារជីវិតមេបញ្ជាការហេសបូលឡាហ៍កម្រិតខ្ពស់បំផុត នៅលីបង់ ចាប់តាំងពីសង្គ្រាមថ្មីបានចាប់ផ្តើមមក។

តាមប្រភព Aljazeera និង BBC បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កងទ័ពអ៊ីស្រាអែលបាន បញ្ជូនយន្តហោះគ្មានមនុស្សបើក វាយប្រហារគោលដៅរបស់ហេសបូលឡាហ៍  (Hezbollah) ដែលត្រូវបាន គាំទ្រដោយអ៊ីរ៉ង់ និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ពួកហេសបូលឡាហ៍ លោកវីសសាម អាល់-តាវីល (Wissam al-Tawil)  ដែលជាអនុប្រធាននៃអង្គភាពប្រតិបត្តិការពិសេសរបស់ហេសបូលឡាហ៍ ពេលកំពុង អង្គុយក្នុងឡាន នៅភាគខាងត្បូងប្រទេសលីបង់ ហើយពួកហេសបូឡាហ៍ ក្រោយមកបានបញ្ជាក់ពីការស្លាប់ របស់លោក វីសសាម អាល់-តាវីល  ការស្លាប់របស់លោក វីសសាម អាល់-តាវីល គឺជាការបាត់បង់ មេទ័ពកំ ពូលរបស់ហេសបូលឡាហ៍ ដោយការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ ចាប់ តាំងពីកងទ័ពអ៊ីស្រាអែល បើកការវាយប្រហារលើតំបន់ហ្គាហ្សា និងភាគខាងត្បូងលីបង់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

យោធាអ៊ីស្រាអែល បាននិយាយថា វីសសាម អាល់-តាវីល គឺជាអ្នកទទួលខុសត្រូវចំពោះការ វាយប្រហារ ដោយគ្រាប់រ៉ុក្កែត លើទីតាំងយោធាអ៊ីស្រាអែល ហើយការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់លោក វីសសាម អាល់-តាវីល ដែលជាមេបញ្ជាការជាន់ខ្ពស់របស់ក្រុម ហេសបូលឡាហ៍ណ បានកើតឡើងបន្ទាប់ ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ ហាម៉ា សាឡាហ៍ អាល់-អារូរី (Hama Salah al-Aruri) នៅក្នុងទីក្រុងបេរូត (Beirut) រដ្ឋធានីនៃប្រទេសលីបង់ កាលពីសប្ដាហ៍ មុន។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល នៅតែបន្តវាយប្រហារតំបន់ហ្គាហ្សា ដើម្បីព្យាយាមកម្ចាត់ក្រុមហាម៉ាស់ ដែល បណ្តាលឲ្យប្រជាជនប៉ាឡេស្ទីន ស្លាប់ជាង ២៣ ០០០នាក់៕

RELATED ARTICLES