សហរដ្ឋអាមេរិក ៖ សន្ទស្សន៍ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជុំវិញពិភពលោក តាមការស្ទង់មតិដែលធ្វើឡើង ដោយ Bloomberg បង្ហាញថា លោកអ៊ីឡន ម៉ាស់ខ៍ (Elon Musk) មហាសេដ្ឋីអេមរិក គឺជាអ្នកមានទ្រព្យ សម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈដែលលោកជីម រេតគ្លីហ្វហ្វ៍ (Jim Ratcliffe) ដែលជា ម្ចាស់ភាគហ៊ុន ២៥ភាគរយ នៃក្លឹបបាល់ទាត់បិសាចក្រហម មែនឆេស្ទើរ យូណៃធីដ (Manchester United) ជាប់ចំណាត់ថ្នាក់ទី៩៩ ។
១-អ៊ីឡន ម៉ាស់ខ៍ (Elon Musk) ៖តាមប្រភព Bloomberg Billionaires Index បានបង្ហាញថា សន្ទស្សន៍ ទ្រព្យសម្បត្តិរបស់ មហាសេដ្ឋីជុំវិញ ពិភពលោក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គិតជាពាន់លានដុល្លារ បានរកឃើញថា មហាសេដ្ឋីអាមេរិក លោកអ៊ីឡន ម៉ាស់ខ៍ (Elon Musk) គឺជាអ្នកមានជាងគេបំផុតក្នុងពិភព លោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ចំនួន ២៣២ពាន់លានដុល្លារអាមេរិក ហើយទ្រព្យសកម្មបានកើនឡើង ចំនួន ៩៥.៤ពាន់លានដុល្លារអាមេរិក។លោក Elon Musk មានភាពល្បីល្បាញដោយសារការវិនិយោគ របស់ គាត់ ជាស្ថាបនិក Zip2 និង X.com ដែលក្រោយមកត្រូវបានបញ្ចូលគ្នាជាមួយ PayPal បន្ទាប់មកបន្តវិនិយោគ រហូតដល់ក្រុមហ៊ុនឈានមុខគេ ដូចជា SpaceX, Tesla ហើយអាជីវកម្មចុងក្រោយគឺ Twitter (Twitter) ឬ X ( X) ។ដូច្នេះ បច្ចុប្បន្នមហា សេដ្ឋី Elon Musk នៅតែជាអ្នកមានជាងគេបំផុត នៅលើពិភពលោក។

២-ប៊ែរណាដ អាណូលថ៍ (Bernard Arnault) ៖លោកប៊ែរណាដ អាណូលថ៍ (Bernard Arnault) ស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃ LVMH Moët Hennessy Louis Vuitton ជាប់ចំណាត់ថ្នាក់អ្នកមានលេខ២ លើពិភពលោក មានទ្រព្យសម្បត្តិ ១៧៩ពាន់លានដុល្លារអាមេរិក។

៣-ចេហ្វហ្វ៍ ប៊ីហ្សូស (Jeff Bezos) ៖អ្នកមាន ទី៣លើពិភពលោក គឺលោកចេហ្វហ្វ៍ ប៊ីហ្សូស (Jeff Bezos) ស្ថាបនិកក្រុមហ៊ុនអាម៉ាហ្សូន (Amazon) នាំមុខគេក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Amazon Prime ដែលមានទ្រព្យសម្បត្តិ ចំនួន ១៧៨ពាន់លានដុល្លារអាមេរិក។

៤-ប៊ីល្ល ហ្គេតស៍ (Bill Gates) ៖អតីតនាយកប្រតិបត្តិក្រុមហ៊ុនម៉ៃក្រូសូហ្វថ៍ (Microsoft) លោកប៊ីល្ល ហ្គេតស៍ (Bill Gates) ជាអ្នកមានទី៤ លើពិភពលោក មានទ្រព្យសម្បត្តិ ១៤១ពាន់លានដុល្លារ។

៥-ស្ទីវ បាល្លមឺរ (Steve Ballmer) ៖លោកស្ទីវ បាល្លមឺរ (Steve Ballmer) នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ជាប់ជាអ្នកមានទី៥ លើពិភពលោក មានទ្រព្យសម្បត្តិ ១៣១ពាន់លានដុល្លារអាមេរិក។

៦-ម៉ាក ហ៊្សូកឺរបឺក (Mark Zuckerberg) ៖លោកម៉ាក ហ៊្សូកឺរបឺក (Mark Zuckerberg) នាយកប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Meta (ហ្វេសប៊ុក) មានទ្រព្យសម្បត្តិ ១៣០ពាន់លានដុល្លារអាមេរិក។

៩៩-ជីម រេតគ្លីហ្វហ្វ៍ (Jim Ratcliffe) ៖លោកជីម រេតគ្លីហ្វហ្វ៍ (Jim Ratcliffe) ម្ចាស់ភាគហ៊ុន ២៥% នៃក្លឹប បាល់ទាត់មែនឆេស្ទើរ យូណៃធីដ (Manchester United) ជាប់ចំណាត់ថ្នាក់ទី៩៩ អ្នកមានលើពិភពលោក មានទ្រព្យសម្បត្តិសរុប ១៩.៦ពាន់លានដុល្លារអាមេរិក ។

៣០១-លោករ៉ូមែន អាប្រាម៉ូវិច (Roman Abramovich) ៖លោករ៉ូមែន អាប្រាម៉ូវិច (Roman Abramovich) អតីតម្ចាស់ក្លឹបបាល់ទាត់ ឆេលស៊ី (Chelsea) ជាជនជាតិរុស្សី ដែលទទួលរងផលប៉ះពាល់ដោយការដាក់ ទណ្ឌកម្មចំពោះការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន រហូតដល់ត្រូវបង្ខំចិត្តលក់ក្លឹប Chelsea ចោលនោះ ទ្រព្យសម្បត្តិលោកបានកើនឡើង ២៨៤លានដុល្លារ ធ្វើឲ្យលោកមានទ្រព្យសម្បត្តិសរុប ៨.០១ពាន់លាន ដុល្លារ អាមេរិក ជាប់ចំណាត់ថ្នាក់ទី៣០១ ក្នុងចំណោមមហាសេដ្ឋីពិភពលោក៕
