Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិគ្រោះរញ្ជួយដីនៅចិន អ្នកស្លាប់កើនដល់១៣៤នាក់

គ្រោះរញ្ជួយដីនៅចិន អ្នកស្លាប់កើនដល់១៣៤នាក់

កានស៊ូ (ប្រទេសចិន) ៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង នៅក្នុងខេត្តកានស៊ូ (Gansu) បានកើន ឡើងដល់ ១៣៤នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ខណៈអ្នករស់រានមានជីវិត ត្រូវបាត់បង់ផ្ទះ សម្បែង រស់នៅក្នុងតង់បណ្តោះអាសន្ន ក្នុងសីតុណ្ហភាពក្រោមសូន្យអង្សា។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានកើតឡើងនៅស្រុក ជីសាន (Jiishan) ជាប់ព្រំដែនខេត្តកានស៊ូ (Gansu) និងខេត្តឈីងហៃ (Qinghai) នៅមុនពាក់កណ្តាល អធ្រាត្រ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ហើយចំនួនអ្នកស្លាប់ គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានកើន ឡើងដល់ ១៣៤នាក់ ដោយភាគច្រើននៅខេត្តកានស៊ូ និងមនុស្ស ៩៨០នាក់ផ្សេងទៀត បានរងរបួស។ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ការស្វែងរករបស់ពួកគេ នៅក្នុងខេត្តកានស៊ូ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីបានជួយសង្គ្រោះមនុស្ស ចំនួន ៧៨នាក់ ពីក្រោមគំនរបាក់បែក។ ឥឡូវនេះក្រុមមន្ត្រីកំពុងផ្តោតលើការព្យាបាលអ្នករបួស និងបែងចែកកន្លែងស្នាក់នៅបណ្តោះអាសន្ន ជូនប្រ ជាពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញខូចខាត។

 ផ្ទះជាង ២០៧ ០០០ខ្នង ត្រូវបានខូចខាតទាំស្រុង នៅក្នុងខេត្តកានស៊ូ និងផ្ទះជិត ១៥ ០០០ ខ្នង រងការខូចខាត មធ្យម។ ករណីនេះបានប៉ះពាល់ដល់មនុស្ស ១៤៥ ០០០នាក់ ហើយជាង ៨៧ ០០០នាក់ក្នុងចំណោមពួកគេត្រូវ ផ្លាស់ទៅរស់នៅក្នុងតង់បណ្តោះអាសន្ន នៅក្រោមអាកាសធាតុត្រជាក់ -១៧អង្សាសេ។

ចំពោះខេត្តឈីងហៃ ទីប្រជុំជននិងភូមិ ចំនួន២២ ក្នុងរង្វង់ ៥០គីឡូម៉ែត្រ នៃចំណុចកណ្តាលនៃការរញ្ជួយដី រងការប៉ះពាល់ទាំងអស់ ហើយមានភូមិចំនួន២ ដែលរងការខូចខាតច្រើនជាងគេ។ មានមនុស្សសរុប ២០នាក់ បាត់ខ្លួន បន្ទាប់ពីការបាក់ដីបានកើតឡើង។ ប្រការនេះ បានធ្វើឲ្យប្រតិបត្តិការជួយសង្គ្រោះ មានការលំបាក ព្រោះជាដីភក់។

ការិយាល័យភូគព្ភសាស្ត្រខេត្តកានស៊ូ បានព្រមានថា អាចមានលទ្ធភាពនៃការរញ្ជួយដីខ្លាំងកម្រិត៥រ៉ិចទ័រ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ មន្ត្រីកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីអាចប្រកាសអាសន្ នបានយ៉ាងឆាប់រហ័ស៕

RELATED ARTICLES