Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិ អ្នកនេសាទអូស្ត្រាលី រកឃើញបំណែកក្នុងសមុទ្រ សង្ស័យជាស្លាបយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួន

 អ្នកនេសាទអូស្ត្រាលី រកឃើញបំណែកក្នុងសមុទ្រ សង្ស័យជាស្លាបយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួន

អូស្ត្រាលី ៖ លោក ឃីត អូលវើរ (Kit Olver) អ្នកនេសាទចូលនិវត្តន៍ ជនជាតិអូស្ត្រាលី អាយុ ៧៧ឆ្នាំ បានអះ អាងថា គាត់បានប្រទះឃើញអ្វីមួយដែលមើលទៅដូចជាស្លាបយន្តហោះដែលបាត់ នៅឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃប្រទេសអូស្ត្រាលី កាលពីខែកញ្ញា ឬខែតុលា ឆ្នាំ២០១៤  ដែលគាត់សង្ស័យជាកន្លែងចុងក្រោយនៃយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានធ្លាក់ និងបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ ២២៧នាក់ និងសមាជិកហោះហើរ ១២នាក់ នៅលើយន្តហោះនោះ ដែលមកដល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយ ទេ។

លោក Olver បាននិយាយថា គាត់បានប្រាប់មន្រ្តីនៅពេលនោះ ប៉ុន្តែពួកគេបាននិយាយថា វាជាបំណែកកុងតឺ ន័រដឹកជញ្ជូនទំនិញ។

គួររំលឹកថា យន្តហោះ Boeing 777-200ER របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ជើងហោះហើរលេខ MH370 បានបាត់ពីរ៉ាដា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ត្រូវបានសង្ស័យធ្លាក់ចូល ក្នុង មហាសមុទ្រឥណ្ឌា ភាគខាងត្បូង ។ យន្តហោះនេះ បានហោះហើរចេញពីអាកាសយានដ្ឋាន អន្តរជាតិកូឡា ឡាំពួរ (Kuala Lumpur International Airport) គោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង (Beijing Capital International Airport) ផ្ទុកអ្នកដំណើរ ២២៧នាក់ ព្រមទាំងពីឡុត និងសមាជិកហោះហើរ ១២នាក់។ មកដល់ពេលនេះ ការបាត់ខ្លួននៃយន្តហោះនេះ នៅតែស្ថិតក្នុងអាថ៌កំបាំង៕

RELATED ARTICLES