Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីជប៉ុន ៤រូប លាលែងពីតំណែង

រដ្ឋមន្ត្រីជប៉ុន ៤រូប លាលែងពីតំណែង

ជប៉ុន ៖ រដ្ឋមន្ត្រីជប៉ុន ៤រូប ដាក់ពាក្យលាលែងពីតំណែង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជុំវិញរឿងអាស្រូវថវិកា ពាក់ព័ន្ធនឹងបក្ខពួកដែលមានឥទ្ធិពលបំផុតរបស់បក្សកាន់អំណាច។ រឿងអាស្រូវនេះពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានទទួលសំណូកជាង ៥០០លានយ៉េន តាមរយៈសកម្មភាព រៃអង្គាសប្រាក់ដែលរៀបចំដោយក្រុមមួយ របស់ LDP ក្នុងរយៈពេល ៥ឆ្នាំ រហូតដល់ឆ្នាំ២០២២ ខណៈដែលរដ្ឋ អាជ្ញាទីក្រុងតូក្យូ ក៏បានបើកការស៊ើបអង្កេតអំពើពុករលួយផងដែរ។

ព្រឹត្តិការណ៍នេះ ជាការវាយប្រហារចុងក្រោយបំផុតចំពោះរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហហ៊្វូមិអូ គីស៊ីដា (Fumio Kishida) របស់ប្រទេសជប៉ុន ដែលបានចាប់ផ្តើមមានការធ្លាក់ចុះប្រជាប្រិយភាព។យោងតាមលទ្ធផលស្ទង់មតិរបស់ស្ថានីយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូឆ្នាំ២០២៣ បាន បង្ហាញថា ការគាំទ្រសម្រាប់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាចស្ទើរតែជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៩៥ បានធ្លាក់ចុះក្រោម 30% ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១២ ដោយអ្នកបោះ ឆ្នោត មិនពេញចិត្តនឹងអតិផរណា។

រដ្ឋមន្ត្រី ៤រូប ដែលបានដាក់ពាក្យលាលែងពីតំណែង រួមមាន ៖ ១-លោកហ៊ីរ៉ូកាហ្សូ ម៉ាតស៊ូណូ(Hirokazu Matsuno) ប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យរដ្ឋាភិបាល។ គាត់ត្រូវបានគេមើលឃើញជាញឹកញាប់ថា ជាបុរសដៃស្តាំរបស់លោកនាយករដ្ឋមន្ត្រី គីស៊ីដា ។ ទី២-លោក យ៉ាស៊ូតូស៊ិ នីស៊ិមូរ៉ា (Yasutoshi Nishimura) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្ម។ ទី៣-លោកជុនជិ ស៊ុយស៊ូគី (Junji Suzuki) រដ្ឋមន្ត្រីក្រ សួងកិច្ចការ ផ្ទៃក្នុង និងទី៤-លោកអ៊ិឈីរ៉ូ មីយ៉ាស៊ីតា (Ichiro Miyashita) រដ្ឋមន្ត្រីក្រសួងកសិកម្ម។ 

ក្រៅពីនេះ អនុរដ្ឋមន្ត្រី ចំនួនប្រាំរូប និងលោកមិឈិកុ យូធិណូ (Michiko Ueno) ទីប្រឹក្សាពិសេសរបស់នាយក រដ្ឋមន្ត្រីហ៊្វូមិអូ គីស៊ីដា (Fumio Kishida) ក៏បានដាក់ពាក្យលាលែងពីតំណែងផងដែរ។ការលាលែងពីតំណែងដ៏ធំនេះ ធ្វើឲ្យគណបក្ស LDP ស្ថិតក្នុងស្ថានភាពមិនធម្មតា។ ទោះបីជាយ៉ាងណា លោកគីស៊ីដា ដែលចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ២០២១ បាននិយាយថា លោកនឹងដោះស្រាយបញ្ហា នេះដោយផ្ទាល់ ។

គណបក្ស LDP គ្រោងនឹងរៀបចំការបោះឆ្នោតថ្នាក់ដឹកនាំបក្ស នៅខែកញ្ញា ឆ្នាំ២០២៤ ។ អ្នកសង្កេតការណ៍ខ្លះ និយាយថា ការបោះឆ្នោតសកល ត្រូវបានគ្រោងធ្វើនៅឆ្នាំ២០២៥។ ទោះបីជាលោកនាយករដ្ឋមន្ត្រី គីស៊ីដា នឹងអាចបន្តកាន់តំណែងក៏ដោយ ប៉ុន្តែភាពជឿជាក់របស់គាត់ ហាក់ថយចុះយ៉ាងខ្លាំង ដោយសាររឿងអាស្រូវ ក្នុងរដ្ឋាភិបាល ដែលកំពុងបន្ត រួមទាំងការលាលែងតំណែងរបស់មន្ត្រីជាន់ខ្ពស់សំខាន់ៗមួយចំនួនផងដែរ៕

RELATED ARTICLES