Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិគម្រាមខ្យល់ប៉ះទណ្ឌកម្មខ្យល់! គីម ជុងអ៊ុន អំពាវ នាវ ឱ្យយោធាត្រៀមខ្លួនប្រយុទ្ធ ខណៈអាមេរិក បន្ថែមទណ្ឌកម្ម

គម្រាមខ្យល់ប៉ះទណ្ឌកម្មខ្យល់! គីម ជុងអ៊ុន អំពាវ នាវ ឱ្យយោធាត្រៀមខ្លួនប្រយុទ្ធ ខណៈអាមេរិក បន្ថែមទណ្ឌកម្ម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសុក្រទី១ ខែធ្នូ ២០២៣ ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ិន បានអំពាវនាវឱ្យយោធារបស់លោកត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹង ការបង្កហេតុណាមួយរបស់សត្រូវ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្តេជ្ញាថានឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនិងសព្វាវុធថ្មីខ្លាំងជាងមុននៅតាមព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ព អាកាសរបស់ ប្រមុខរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីកែលម្អឥ រិយាបថប្រយុទ្ធរបស់យោធា និងបង្កើន សមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធសង្គ្រាមឱ្យពេញលេញ។

KCNA បាននិយាយថាលោកគីមបានដាក់ចេញនូវគោលនយោបាយប្រតិបត្តិការ និងយុទ្ធសាស្ត្រ … ដើម្បី ទប់ទល់នឹងការបង្កហេតុនិងការគំរាមកំហែងខាងយោធាណាមួយរបស់សត្រូវភ្លាមៗនិងខ្លាំងក្លា ។ក្នុងឱកាសនោះមេដឹកនាំឯកោបានសរសើរកងកម្លាំងអាកាសសម្រាប់ការត្រៀមខ្លួនយ៉ាងពេញលេញដើម្បីបំ ពេញបេសកកម្មប្រយុទ្ធតាមផ្លូវអាកាសរបស់ពួកគេយ៉ាងល្អឥតខ្ចោះនៅក្រោមស្ថានភាពមិនអំណោយផលណាមួយឡើយ។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងចាប់តាំងពីខែមុនបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគេជ័យដែលជំរុញឱ្យទីក្រុងសេអ៊ូលផ្អាកផ្នែកសំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ហើយទីក្រុងព្យុងយ៉ាងក៏បានប្រកាសដើរចេញពីកតិ កាសញ្ញានេះនិងបានបញ្ជូនសព្វាវុធនិងទ័ព ទៅឈរជើងនៅព្រំដែនរួមកូរ៉េខាទាំងពីរ។

អាមេរិក បន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើងបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីសប្តាហ៍មុនអមដំណើរដោយសម្ព័ន្ធមិត្ត ប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា បុគ្គលចំនួនប្រាំបីនាក់ដែលសម្របសម្រួលការគេចវេស ពីទណ្ឌកម្មដើម្បីជួយដល់ការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង និងក្រុមលួចបច្ចេកវិទ្យាមួយក្រុមដែល ប្រមូល ព័ត៌មានសម្ងាត់សម្រាប់ទីក្រុងព្យុងយ៉ាងនឹងត្រូវកំណត់គោលដៅ។នេះជាការសម្របសម្រួលដំបូងមិនធ្លាប់មាននៃការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដោយប្រទេសទាំងបួននេះ។

នាយកដ្ឋានបាននិយាយថាអ្នកទាំងប្រាំបីបានធ្វើការនៅក្នុងប្រទេសដូចជាចិន និងរុស្ស៊ីជាភ្នាក់ងារសម្រាប់ កូរ៉េខាងជើង ដោយបានជួយប្រទេសនេះក្នុងការទទួលបានប្រាក់ និងបច្ចេកវិទ្យាដែលចាំបាច់សម្រាប់ការ អភិវឌ្ឍមីស៊ីលផ្លោង និងអាវុធផ្សេងៗទៀត៕

RELATED ARTICLES