Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីការបរទេសអាមេរិក និងជាអ្នកគាំទ្រការ ទម្លាក់គ្រាប់បែកលើកម្ពុជា ទទួលមរណៈភាពអាយុ ១០០ ឆ្នាំ

មន្ត្រីការបរទេសអាមេរិក និងជាអ្នកគាំទ្រការ ទម្លាក់គ្រាប់បែកលើកម្ពុជា ទទួលមរណៈភាពអាយុ ១០០ ឆ្នាំ

លោក Henry Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាទីប្រឹក្សាសន្តិសុខជាតិដែលបានរត់គេចពី របបណាស៊ីអាល្លឺម៉ង់ក្នុងវ័យកុមារភាពនិងបានក្លាយជាឥស្សរជននយោបាយបរទេសដ៏មានឥទ្ធិពលនិងចម្រូងចម្រាសបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកបានទទួលមរណភាពក្នុងវ័យ១០០ឆ្នាំ។នេះបើយោយតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ខែវិច្ឆិកា។លោកបានស្លាប់កាលពីថ្ងៃពុធនៅផ្ទះរបស់លោកក្នុងរដ្ឋ Connecticut។នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុនប្រឹក្សារបស់គាត់គឺKissinger Associates។ក្រុមហ៊ុននេះតែមិនបានប្រាប់មូលហេតុនៃការស្លាប់ទេ។អតីតប្រមុខការទូតអាមេរិករូបនេះធ្លាប់រងការរិះគន់ពាក់ព័ន្ធនឹងសង្រ្គាមអាមេរិកនៅវៀតណាមនិងការទម្លាក់គ្រាប់បែកនៅកម្ពុជានិងឡាវផងដែរ។

លោកHeinz Alfred Kissinger កើត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ១៩២៣ក្នុងគ្រួសារជ្វីហ្វវណ្ណៈកណ្តាលមួយនៅ ទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់។ នៅពេលHenry Kissinger មានអាយុ១៥ឆ្នាំក្រុមគ្រួសាររបស់គាត់បាន ភៀសខ្លួនចេញពីពួកណាស៊ីអាល្លឺម៉ង់។ការចាកចេញនេះគឺដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់ពួកណាស៊ីប៉ុន្តែពួកគេបានចូលរួមជាមួយសហគមន៍ជនជាតិអាល្លឺម៉ង់-ជ្វីហ្វនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៣៨។

បន្ទាប់ពីបម្រើការក្នុងជួរកងទ័ពសហរដ្ឋអាមេរិក និងក្លាយជាអ្នកសិក្សាដែលគួរឱ្យគោរព លោក Kissinger បាន ចូលសេតវិមានក្នុងនាមជាបុរសដៃស្តាំរបស់លោកប្រធានាធិបតី Richard Nixon លើគោលនយោបាយការ បរទេសក្នុងឆ្នាំ ១៩៦៩ ។

 លោក Kissinger បានទទួលសញ្ជាតិអាមេរិក នៅក្នុងឆ្នាំ១៩៤៣ និងបានបម្រើការក្នុងយោធាអាមេរិក ក្នុងនាម ជាអ្នកបកប្រែភាសាអាល្លឺម៉ង់ នៅសម័យសង្រ្គាមលោកលើកទីពីរ។ ក្នុងឆ្នាំ១៩៤៥ ទាហានអាមេរិករូបនេះបាន ទទួលមេដាយ Bronze Star ក្នុងតួនាទីប្រឆាំងចារកិច្ច។

នៅឆ្នាំ១៩៧៣គាត់ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការផងដែរដែលផ្តល់ឱ្យគាត់នូវឥទ្ធិពលដែលមិនធ្លាប់មានពីមុនមកលើរបៀបដែលសហរដ្ឋអាមេរិកបានដឹកនាំខ្លួនឯងនៅជុំវិញពិភពលោកក្នុងអំឡុងសង្គ្រាមត្រជាក់។គោលនយោបាយរបស់ Kissinger បានជួយបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ដែលនាំទៅ ដល់ការធ្វើដំណើរជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី Nixon ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ១៩៧២ ។ក្រោយមកគាត់បានចរចារអំពីការដកទ័ពអាមេរិកចេញពីវៀតណាមខាងត្បូងដោយឈ្នះរង្វាន់ណូបែលសន្តិភាពជាមួយលោក Le Duc Tho របស់វៀតណាមខាងជើង។

ទោះយ៉ាងណាក៏ដោយការខិតខំប្រឹងប្រែងរបស់គាត់នៅទីនោះមានភាពចម្រូងចម្រាស ។និយាយដោយសង្ខេប លោកបានគាំទ្រលោក Nixon និងការវាយឆ្មក់ទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាអព្យាក្រឹត។ គោលនយោបាយនេះបានបណ្តាលឲ្យជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់។ភាពប៉ិនប្រសប់ខាងការទូតរបស់គាត់បាន ជួយនាំមកនូវបទឈប់បាញ់បន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៧៣៕

RELATED ARTICLES