Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិ រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាម យល់ព្រម ចរចាសន្តិភាពបញ្ចប់ជម្លោះជាង ៥០ឆ្នាំ

 រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាម យល់ព្រម ចរចាសន្តិភាពបញ្ចប់ជម្លោះជាង ៥០ឆ្នាំ

ភាគីទាំងពីរនិងអ្នកសម្របសម្រួលប្រទេសន័រវេសបាននិយាយកាលពីថ្ងៃអង្គារទី២៨ ខែវិច្ឆិកាថា រដ្ឋាភិបាល ហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្តបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការចរចា សន្តិភាពឡើងវិញបន្ទាប់ពី ការផ្អាករយៈពេល៦ឆ្នាំក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍។នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ជម្លោះបង្ហូរឈាមរវាងអាជ្ញាធរ និងកងទ័ពប្រជាជនថ្មី (NPA) ដែលជាស្លាបយោធានៃបក្សកុម្មុយនិស្តហ្វីលីពីន (CPP) បានផ្ទុះឡើងអស់រយៈពេលជាង៥០ ឆ្នាំមកហើយ និងបានសម្លាប់មនុស្សជាង ៤០០០០ នាក់។គណៈប្រតិភូជាន់ខ្ពស់មកពីភាគីទាំងពីរកាលពីសប្តាហ៍មុនបានយល់ព្រមលើ ចក្ខុវិស័យរួមសម្រាប់សន្តិភាព ស្វែងរកការដោះស្រាយឧបសគ្គសំខាន់ៗដែលត្រូវបានបង្ហាញដោយក្រសួងការបរទេសន័រវេសកាលពីថ្ងៃអង្គារ។

ប្រសិនបើការចរចាជោគជ័យពួកឧទ្ទាមនឹងបញ្ចប់ការតស៊ូប្រដាប់អាវុធ ហើយប្រែក្លាយទៅជាចលនា នយោបាយ ។នេះបើយោងតាមប្រទេសន័រវេសដែលបានសម្របសម្រួលដំណើរការសន្តិភាពរបស់ប្រទេសកោះអាស៊ីអាគ្នេយ៍អស់រយៈពេលប្រហែល២០ ឆ្នាំ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ថា ភាគីទាំងពីរបានយល់ព្រមចំពោះដំណោះស្រាយជាគោល ការណ៍ និងដោយសន្តិវិធីនៃជម្លោះប្រដាប់អាវុធដោយបន្ថែមថាកិច្ចចរ ចាសន្តិភាពនឹងដោះស្រាយឮការសោក សៅផ្នែកសេដ្ឋកិច្ចសង្គម និងនយោបាយដែលចាក់ឫសយ៉ាងជ្រៅ។

ទោះជាយ៉ាងនេះក្តីមិនទាន់មានបទឈប់បាញ់ភ្លាមៗណាមួយត្រូវបានប្រកាសនោះទេ ហើយប្រតិបត្តិការ ប្រឆាំងនឹងពួកឧទ្ទាមនឹងបន្ត។ នេះបើយោងតាមប្រមុខយោធាហ្វីលីពីន ឧត្តមសេនីយ៍ Romeo Brawner បាននិយាយថា។

ការចរចាជាផ្លូវការត្រូវបានធ្វើឡើងចុងក្រោយក្នុងឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានបញ្ចប់ដោយប្រធានាធិបតី Rodrigo Duterte ដែលការខិតខំប្រឹងប្រែងដើម្បីស្តារការចរចារឡើងវិញក៏បរាជ័យដែរ៕

RELATED ARTICLES