Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះយោធាអាមេរិក ផ្ទុកមនុស្ស៨នាក់​ធ្លាក់នៅ​ឆ្នេរសមុទ្រជប៉ុន

យន្តហោះយោធាអាមេរិក ផ្ទុកមនុស្ស៨នាក់​ធ្លាក់នៅ​ឆ្នេរសមុទ្រជប៉ុន

ឆ្មាំសមុទ្រជប៉ុនបាននិយាយកាលពីថ្ងៃពុធថា យន្តហោះ យោធាអាមេរិកប្រភេទ Osprey មួយគ្រឿងផ្ទុកមនុស្ស ៨ នាក់បានធ្លាក់ក្នុងទឹកនៃកោះ Yakushima ភាគនិរតីនៃប្រទេសជប៉ុន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃពុធទី ២៩វិច្ឆិកាឆ្នាំ ២០២៣ ។ឆ្មាំឆ្នេរបានទទួលទូរស័ព្ទសង្គ្រោះបន្ទាន់អំពីការធ្លាក់យន្តហោះនៅម៉ោងប្រហែល២និង៤៥នាទីរសៀល។យោង​តាម​​ក្រសួងការពារជាតិជប៉ុន Osprey បានបាត់ពីរ៉ាដានៅម៉ោងប្រហែល ២និង៤០នាទីរសៀល។មូលហេតុនៃ​ការធ្លាក់និងវាសនារបស់អ្នកទាំង៨នាក់នៅលើយន្យហោះមិនទាន់ដឹងទៅឡើយទេ។

ឆ្មាំឆ្នេរបានបញ្ជូននាវាល្បាត និងយន្តហោះដើម្បីស្វែងរកនៅតំបន់នោះ។ ការិយាល័យអាកាសយានដ្ឋាន Yakushima ក្នុងខេត្ត Kagoshima បាននិយាយថា Osprey ប្រហែលជាបានធ្លាក់នៅក្នុងតំបន់មួយ​ដែល​មានចម្ងាយប្រហែល ២ទៅ ៤គីឡូម៉ែត្រពីព្រលានយន្តហោះ។

អ្វីដែលទំនងជាផ្នែកនៃយន្តហោះត្រូវបានគេប្រទះឃើញនៅកោះ Yakushima ។នេះបើយោងតាមក្រុមពន្លត់អគ្គិភ័យក្នុងតំបន់។Ospreys មានសមត្ថភាពហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ ប៉ុន្តែជិះដូចយន្តហោះ មានកំណត់ត្រាគ្រោះថ្នាក់និងឧបទ្ទវហេតុច្រើនទាំងក្នុងប្រទេសជប៉ុន និងក្រៅប្រទេស។នៅឆ្នាំ២០១៦ យន្តហោះ MV-22 ដែល ប្រើប្រាស់ដោយកងម៉ារីនអាមេរិក បានធ្លាក់នៅកោះអូគីណាវ៉ា ហើយ​ការ​ធ្លាក់ក៏បានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧និងខែសីហាឆ្នាំនេះដែលរាល់ពេលដែល​សមា​ជិក​នាវិក ៣នាក់បានស្លាប់៕

RELATED ARTICLES