Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិក្រុមហាម៉ាស់៖កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយ​​​អ៊ីស្រាអែល ខិតជិតដល់គោលដៅហើយ

ក្រុមហាម៉ាស់៖កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយ​​​អ៊ីស្រាអែល ខិតជិតដល់គោលដៅហើយ

ប្រធានក្រុមហាម៉ាស់បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារទី២១ វិច្ឆិកា)ថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅជិត​កិច្ច​ព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ទោះបីជាការវាយប្រហារយ៉ាងសាហាវទៅលើតំបន់ហ្គាហ្សានៅតែ​បន្តហើយគ្រាប់រ៉ុក្កែតកំពុងត្រូវបានបាញ់ចូលអ៊ីស្រាអែលក៏ដោយ។

លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមកកាន់ រ៉យទ័រដែលមានខ្លឹមសារថា មន្ត្រី​ក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែមន្ត្រីក្រុមហាម៉ាស់បានប្រាប់ទូរទស្សន៍ Al Jazeera  ថាការចរចាផ្តោតលើរយៈពេលនៃបទឈប់បាញ់ ការរៀបចំសម្រាប់ការផ្តល់ជំនួយ​ទៅកាន់​តំបន់​ហ្គាហ្សា និងការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលដែលក្រុមហាម៉ាសចាប់ឃុំឃាំង។

ទោះជាយ៉ាងណាក៏ដោយយោងតាម AFP កិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នអាចរួមបញ្ចូល៖

១-បទឈប់បាញ់រយៈពេលប្រាំថ្ងៃដែល

នឹងរួមបញ្ចូលបទឈប់បាញ់នៅលើដីនិងប្រតិបត្តិការផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាភាគខាងត្បូង។

២-ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននឹងដោះលែងចំណាប់ខ្មាំង ចន្លោះពី៥០-១០០នាក់ដែលនឹងជាជនស៊ីវិល​អ៊ីស្រា​អែល ឬអ្នកដែលមកពីជាតិសាសន៍ផ្សេងទៀត ប៉ុន្តែមិនមែនជាទាហានទេ។

៣-ជាថ្នូរទៅវិញ ជនជាតិប៉ាឡេស្ទីន ៣០០នាក់ រួមទាំងស្ត្រី និងកុមារ នឹងត្រូវដោះលែងពីគុកអ៊ីស្រាអែល។ចំនួនអ្នកស្លាប់នៅហ្គាហ្សាបន្តកើនឡើង។តួលេខចុងក្រោយបំផុតពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្គាហ្សាគឺថាមនុស្សប្រហែល១៣៣០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ខ្លួនរួមទាំងកុមារជាង ៥៥០០ផងដែរ។

ក្រុមហាម៉ាស់បានសម្លាប់មនុស្សជាង១២០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលភាគ​ច្រើនជាជនស៊ីវិល។ អ៊ីស្រាអែលនិយាយថា កុមារ និងទារកចំនួន៤០នាក់ស្ថិតក្នុងចំណោមចំណាប់​ខ្មាំងដែល​ត្រូវ​បានចាប់ពង្រត់ដោយក្រុមហាម៉ាស។សង្គ្រាមនះដែរបានឆកយកជីវិតទាហានអ៊ីស្រាអែលជាង២០០នាក់ផងដែរ។

អ៊ីស្រាអែល វាយប្រហារលីបង់ស្លាប់ អ្នកកាសែតពីរនាក់

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានឱ្យដឹងថា យ៉ាងហោចណាស់អ្នកកាសែតពីរនាក់ និងមនុស្ស​ម្នាក់ទៀតត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់អ៊ីស្រាអែលនៅជិតព្រំដែននៃប្រទេសលីបង់។ ដូចដែលយើងបានរាយការណ៍ពីមុនមក មានការការបាញ់ប្រហារកាន់តែច្រើននៅព្រំដែន​អ៊ីស្រាអែល​-លីបង់។ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតទីប្រជុំជន Tir Harfa ចម្ងាយប្រហែលជាងមួយ គីឡូម៉ែត្រ ពីព្រំ​ដែន​អ៊ីស្រាអែល៕

RELATED ARTICLES