គូប្រជែងក្នុងតំបន់អាស៊ាន ថៃ និងឥណ្ឌូណេស៊ី កំពុងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញការវិនិយោគពីក្រុម ហ៊ុនធំៗរបស់អាមេរិកនៅក្នុងវេទិកាមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ដែលកំពុងដំណើរការនៅសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ឥណ្ឌូណេស៊ី និងថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ១និងទី២ក្នុងតំបន់អាស៊ានកំពុងប្រកួត ប្រជែងគ្នាដើម្បីទាក់ទាញការវិនិយោគពីសាជីវកម្មឈានមុខគេលើពិភពលោក ជាពិសេសនៅក្នុងឧស្សា ហកម្មបច្ចេកវិទ្យាខ្ពស់ដោយបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់។ប្រធានាធិបតីឥណ្ឌូណេស៊ីលោកចូកូ វីដូ ធ្លាប់បានព្យាយាមទាក់ទាញការវិនិយោគពី ក្រុមហ៊ុនផលិត រថយន្តអគ្គិសនីTeslaក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយកប្រតិបត្តិ Elon Musk កាលពីខែឧសភាឆ្នាំមុន។ ចំណែកឯនាយករដ្ឋមន្ត្រីលោកសេដ្ឋា ថាវីស៊ីន ក៏បានស្វែងរកការវិនិយោគពីក្រុមហ៊ុន Tesla ហើយលោក ក៏បានសាកល្បងបើកបររថយន្តរបស់លោកនៅឯវិមានរដ្ឋាភិបាលកាលពីខែមុនផងដែរ។ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC សប្តាហ៍នេះ លោក ថាវីស៊ីនបានបិទបញ្ចប់កិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន យក្សអាមេរិក Google, Microsoft និង Amazon ដែលមានតម្លៃប្រហែល៣០០ពាន់លានបាតរួមបញ្ចូលគ្នា។ ការវិនិយោគទាំងនេះមានគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃ ដោយផ្តោតលើការ ច្នៃប្រឌិត និងគោលនយោបាយ cloud-first ។
ក្រុមហ៊ុនGoogleកំពុងសម្លឹងមើលប្រទេសថៃសម្រាប់មជ្ឈមណ្ឌលទិន្នន័យទីបួនរបស់ខ្លួននៅអាស៊ី។កិច្ចសហការនេះត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូររបស់ប្រទេសថៃទៅកាន់សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Microsoft គ្រោងនឹងបណ្តាក់ទុនចំនួន ១០០ពាន់លានបាតក្នុងការផ្តោតលើដំណាក់ កាលដំបូងរបស់ប្រទេសថៃលើមជ្ឈមណ្ឌលទិន្នន័យ និងថាមពលស្អាត។ ប្រទេសថៃត្រូវបានគេរាយការណ៍ថាបានផ្តួលការប្រកួតប្រជែងពីម៉ាឡេស៊ី និងវៀតណាមសម្រាប់ការវិនិយោគ របស់ Microsoft ។
ប្រទេសឥណ្ឌូណេស៊ីទទួលបានជោគជ័យក្នុងការធានាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងយក្សរបស់អាមេរិក ExxonMobil សម្រាប់ការវិនិយោគចំនួន១៥ពាន់លានដុល្លារអាមេរិក (៣១២ ពាន់លានបាត) ក្នុងវិស័យគីមី ឥន្ធនៈ បន្ទាប់ពីលោកប្រធានាធិបតីចូកូ វូដូ បានជួបជាមួយប្រធានក្រុមហ៊ុនលោក Darren Woods ។ ក្រុមហ៊ុនExxonMobilគ្រោងនឹងវិនិយោគលើគម្រោងគីមីឥន្ធនៈ និងការសាងសង់រោងចក្រចាប់យកនិងស្តុក កាបូន (CCS) នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕