Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី និងកូរ៉េខាងជើង ចុះហត្ថលេខាពង្រីកទំនាក់ ទំនងគ្រប់វិស័យ និងព្រមានឆ្លើយតបក្រុមប្រឹក្សា នុយក្លេអ៊ែរអាមេរិក

រុស្ស៊ី និងកូរ៉េខាងជើង ចុះហត្ថលេខាពង្រីកទំនាក់ ទំនងគ្រប់វិស័យ និងព្រមានឆ្លើយតបក្រុមប្រឹក្សា នុយក្លេអ៊ែរអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបាននិយាយកាលពីថ្ងៃសុក្រទី១៧ខែវិច្ឆិកាថាប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង បានចុះ ហត្ថលេខាលើពិធីសារមួយស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលធ្វើឡើងនៅវិ មានវប្បធម៌ប្រជាជនក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានេះដែរមន្ត្រីនៃភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗគ្នា រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រោមកិច្ចព្រម ព្រៀងដែល សម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំកូរ៉េខាងជើង-រុស្ស៊ី ដែលបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំនេះ។ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុងព្យុងយ៉ាងបានរីកចម្រើនបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំកូរ៉េ គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញា។

កូរ៉េខាងជើង ព្រមានឆ្លើយតបដ៏តឹងរ៉ឹងលើអាមេរិក

កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកជាថ្មីម្តងទៀតពីការបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយ បានព្រមានពីការឆ្លើយតបដ៏តឹងរ៉ឹងសម្រាប់ ការបង្កហេតុខាងយោធា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយថា នាពេលថ្មីៗនេះ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល និងបានកែប្រែ យុទ្ធសាស្ត្រ ទប់ស្កាត់តាមតម្រូវការសំដៅលើការវាយប្រហារនុយក្លេអ៊ែរទុកជាមុន ប្រឆាំងនឹងកូរ៉េខាងជើង។ឆ្នាំនេះផងដែរសត្រូវបានបង្កើនការគំរាមកំហែងនុយក្លេអ៊ែររបស់ពួកគេចំពោះកូរ៉េខាងជើងដោយចាប់ផ្តើមប្រតិបត្តិការនៃ ក្រុមប្រឹក្សានុយក្លេអ៊ែរដែលមានគោលបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងវាដោយរៀបចំ សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ។

ទីក្រុងព្យុងយ៉ាងក៏បានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងឆ្លើយតបជាមួយនឹង សមត្ថភាពវាយលុក កាន់តែខ្លាំង និងលើសលប់ និងតាមរយៈសកម្មភាពយោធារារាំងជាយុទ្ធសាស្ត្រដែលអាចមើលឃើញចំពោះ ការប៉ុនប៉ងណាមួយដើម្បីបង្កើតអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៕

RELATED ARTICLES