គណបក្សប្រឆាំងឈានមុខគេពីររបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែវិច្ឆិកាថាពួកគេនឹងចូលរួមកម្លាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែមករាប៉ុន្តែពួកគេមិនបានសម្រេចចិត្តថាតើបេក្ខជនមួយណាដែលនឹងត្រូវឈរឈ្មោះលំដាប់កំពូលតំណែងប្រធានកោះឯករាជ្យនៅឡើយទេ។
Kuomintang(KMT)ដែលជាក្រុមនយោបាយគាំទ្រទីក្រុងប៉េកាំងឈានមុខគេរបស់កោះនេះ និងគណបក្សប្រ ជាជនតៃវ៉ាន់ (TPP)បានពិភាក្សាអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងការចងសម្ព័ន្ធភាពដោយបេក្ខជនពីរនាក់ បានប៉ះទង្គិចគ្នាអំពីអ្នកដែលគួរឈរឈ្មោះនៅក្នុងការបោះឆ្នោតថ្ងៃទី១៣ខែមករា។

លោកHou Yu-ih មកពីគណបក្ស KMT បាននិងកំពុងបោះប្រកៀកប្រកិតគ្នាជាមួយលោក Ko Wen-je របស់គណបក្សTPPដែលធ្វើបានល្អលើសពីការរំពឹងទុកក្នុងនាមបេក្ខជនមកពីគណបក្សទី៣។គណបក្សជើងចាស់KMT និងអតីតប្រធានាធិបតី លោកMa Ying-jeo បានប្រាប់អ្នកយកព័ត៌មានថាភាគីទាំង ពីរបានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់តៃវ៉ាន់។កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យមានជំនួយទៅវិញទៅមករវាងគណបក្សទាំងពីរនៅក្នុងការបោះឆ្នោតនាពេលខាងមុខ និងទិដ្ឋភាពផ្សេងទៀតដែលធ្វើឱ្យវាក្លាយជាថ្ងៃមិនអាចបំភ្លេច បានសម្រាប់គណបក្សទាំងពីរ នៅតៃវ៉ាន់។
គណបក្សទាំងពីរបានយល់ព្រមឱ្យមានអ្នកជំនាញចំនួនបីនាក់ ដែលជ្រើសរើសដោយលោក Ma ក៏ដូចជាគណ បក្សទាំងពីរ តាមរយៈការវាយតម្លៃការស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៧ខែវិច្ឆិកាដោយលទ្ធផល បេក្ខជននាំមុខគេនឹងត្រូវប្រកាសនៅថ្ងៃសៅរ៍។
យោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយសារព័ត៌មានក្នុងស្រុក United Daily News បានបង្ហាញថាអនុប្រធានកោះតៃវ៉ាន់លោក Lai Ching-te ដែលជាបេក្ខជនសម្រាប់គណបក្ស វឌ្ឍន ភាពប្រជាធិបតេយ្យ (DPP)កំពុងកាន់អំណាចគឺជាអ្នកនាំមុខគេជាមួយនឹងសំឡេងគាំទ្រ ២៦ ភាគរយខណៈ លោកKo Wen-je ជាប់ចំណាត់ថ្នាក់លេខ ២ មាន ២១ ភាគរយនិង លោកHou Yu-ih ទទួលបាន១៨ ភាគ រយ៕