នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋា ថាវីស៊ីន បាននិយាយថា មិនមានគម្រោងអញ្ជើញមន្ត្រីប៉ូលិសចិន ឱ្យដើរល្បាត តាមគោលដៅទេសចរណ៍ក្នុងស្រុកនោះទេ។នេះគឺជាការជម្រះមន្ទិលសង្ស័យបន្ទាប់ពីមានការអត្ថាធិប្បាយពីអាជ្ញាធរទេសចរណ៍ថៃ(TAT)អំពីកម្មវិធីបែបនេះ បានធ្វើឱ្យមានការខឹងសម្បារ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារទី ១៤ ខែវិច្ឆិកាឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់លោកសេដ្ឋា បានធ្វើឡើងបន្ទាប់ពី លោក Thapanee Kiatphaibool អភិបាល TAT បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ប្រទេសនេះកំពុងពិភាក្សាជាមួយប្រទេសចិន អំពីកម្មវិធីល្បាត រួមគ្នាដែលបង្កឱ្យមានការផ្ទុះកំហឹងក្នុងចំណោមអ្នកស្រុកដែលសម្តែងការព្រួយបារម្ភអំពីអធិបតេយ្យភាព។លោកសេដ្ឋាបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង San Franciscoសហរដ្ឋអា មេរិក កាលពីថ្ងៃច័ន្ទថាប្រទេសនេះគ្រាន់តែចង់សហ ការជាមួយប៉ូលីសចិនលើការផ្លាស់ប្តូរ ព័ត៌មានអំពីបណ្តា ញឧក្រិដ្ឋកម្ម ដែលអាចមានសកម្មភាពនៅក្នុងប្រទេសថៃ ដែលនឹងជំរុញទំនុកចិត្តរបស់អ្នកទេសចរចិន។លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះនឹងមិនពាក់ព័ន្ធនឹងការដាក់បុគ្គលិកប៉ូលិសចិនក្នុងប្រទេសថៃទេ។អគ្គស្នងការនគរបាលជាតិលោក Torsak Sukvimol ក៏បានទទូចថា រាល់កិច្ចសហប្រតិបត្តិការនេះ នឹងមិនពាក់ ព័ន្ធនឹងការល្បាតរបស់ប៉ូលីសនោះទេ។ទិន្នន័យផ្លូវការបានបង្ហាញថាការមកដល់របស់ជនជាតិចិនមានចំនួនសរុប២,៨លាននាក់ក្នុងឆ្នាំនេះ ដែលតាមពី ក្រោយគោលដៅពេញមួយឆ្នាំរបស់រដ្ឋាភិបាលពី៤ លានទៅ ៤,៤លាននាក់៕