Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិនាវាផ្ទុកយន្តហោះចិន បើកចូលច្រកសមុទ្រតៃវ៉ាន់

នាវាផ្ទុកយន្តហោះចិន បើកចូលច្រកសមុទ្រតៃវ៉ាន់

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាឆ្នាំ២០២៣បាននិយាយថា នាវាផ្ទុកយន្តហោះShandongរបស់ប្រទេសចិនបាននឹងកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈកង កម្លាំងរបស់ខ្លួនបានរៀបចំកងកម្លាំងសមស្របមួយដើម្បីតាមដានស្ថានភាពនេះដោយយកចិត្តទុកដាក់។កងនាវាចិនបានចូលទៅក្នុងច្រកសមុទ្រដែលបែងចែកចិនដីគោកនិងកោះដែលគ្រប់គ្រងដោយខ្លួនឯងកាលពីរសៀលថ្ងៃពុធមកភាគ ខាងជើងតាមខ្សែបន្ទាត់មធ្យម ដែលជាព្រំដែនរួមរបស់ភាគីទាំងពីរបានគោរពយ៉ាងខ្ជាប់ ខ្ជួនអស់ជាច្រើនទសវត្សរ៍មកហើយប៉ុន្តែប្រទេសចិនបានព្រងើយកន្តើយនាពេលថ្មីៗនេះ។ ក្រសួងបានបន្ថែមថា គិតត្រឹមម៉ោង ៨ ព្រឹក ក្រុមនាវាចិនកំពុងបន្តធ្វើដំណើរទៅភាគខាងជើង។ស្ថានភាពនេះកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ធ្វើទស្សនកិច្ចរយៈពេល មួយសប្តាហ៍

ទៅកាន់រដ្ឋបាល់ទិកចំនួនបី។ ក្រសួងការបរទេសរបស់កោះនេះបាននិយាយថា តៃប៉ិកំពុងពិភាក្សាជាមួយ អេស្តូនី ដើម្បីបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសនេះ ដែលបង្កឱ្យមានការប្រឆាំងពីទីក្រុងប៉េកាំង។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃពុធបានជំរុញឱ្យប្រទេសអេស្តូនី មិនអនុញ្ញាតឱ្យតៃវ៉ាន់បង្កើតអង្គការណាមួយជាផ្លូវការ និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បាននិយាយនៅដើមខែនេះថាទោះបីជារដ្ឋបាល់ ទិកមិនទទួលស្គាល់តៃវ៉ាន់ជាប្រទេសមួយក៏ដោយ ក៏ ចាត់ទុកថាវាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ ទំនងជាមួយកោះនេះក្នុងវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត។

ប្រទេសចិន និងតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នាក្នុងឆ្នាំ ១៩៤៩ ដោយសារតែសង្គ្រាមស៊ីវិល។ ទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាខេត្តដែលប្រែចិត្ត នឹងត្រូវនាំយក ទៅក្នុងផ្នែករបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់៕

RELATED ARTICLES