រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោកស្រី Riad al-Maliki បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប្រឆាំងនឹងអ៊ីស្រាអែលជុំវិញការគំរាមកំហែង ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa លោកស្រី al-Malki បានផ្ញើលិខិតផ្លូវការមួយទៅកាន់អគ្គនាយក IAEA លោក Rafael Mariano Grossi កាលពីថ្ងៃពុធ ដោយបញ្ជាក់ថា ការគំរាមកំហែងនុយក្លេអ៊ែរគឺ ស្របទាំងស្រុងជាមួយនឹងសុន្ទរកថាដែលកំពុងមាននៅក្នុងប្រទេសអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន។

នៅក្នុងលិខិតនោះអ្នកការទូតកំពូលប៉ាឡេស្ទីនបានជំរុញឱ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកទាំងអស់ ថ្កោលទោសអ៊ីស្រាអែល និងចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីបេតិកភណ្ឌអ៊ីស្រាអែល លោក Amichai Eliyahu សមាជិកនៃគណបក្សស្តាំនិយមជ្រុល Otzma Yehudit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ការទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា គឺជាជម្រើសមួយ។
អ៊ីស្រាអែល បានបដិសេធជាយូរមកហើយមិនទទួលស្គាល់ជាសាធារណៈថាខ្លួនមានអាវុធនុយក្លេអ៊ែរឬអត់។
ប្រធានសិទ្ធិមនុស្សUN៖ អ៊ីស្រាអែល និងក្រុមហាម៉ាសបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បាននិយាយថា ទាំងក្រុមហាម៉ាស់និងអ៊ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាលពីខែមុនខណៈដែលប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនចេញពីភាគខាងត្បូងចំពេលមានការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។
លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថាអំពើឃោរឃៅដែលប្រព្រឹត្តដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា គឺសាហាវឃោរឃៅ និងគួរឱ្យតក់ស្លុត វាជាឧក្រិដ្ឋកម្មសង្គ្រាមក៏ដូចជាការបន្តចាប់ចំណាប់ខ្មាំងផងដែរ។

លោកបានបន្ថែមថា៖ «ការដាក់ទណ្ឌកម្មរួមដោយអ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីនក៏ជាឧក្រិដ្ឋកម្មសង្គ្រាមដែរ ដូចនឹងការជម្លៀសជនស៊ីវិលដោយខុសច្បាប់ដែរ។
អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាសកាលពីថ្ងៃទី ៧ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធបានសម្លាប់មនុស្ស ១៤០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ពង្រត់ប្រហែល ២៤០ នាក់ផ្សេងទៀត ខណៈចំនួនអ្នស្លាប់សរុបកើនឡើជាង១០០០០នាក់។នេះបើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) ៕