Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិតុលាការឥណ្ឌូណេស៊ី កាត់ទោសអតីតរដ្ឋមន្ត្រី​ទំនាក់ទំនង ជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ

តុលាការឥណ្ឌូណេស៊ី កាត់ទោសអតីតរដ្ឋមន្ត្រី​ទំនាក់ទំនង ជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ

អតីតរដ្ឋមន្ត្រីទំនាក់ទំនងឥណ្ឌូណេស៊ីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកាបន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទពុករលួយក្នុងសំណុំរឿង​ដែលធ្វើឱ្យប្រទេសនេះខាត​បង់ច្រើនជាង ៥០០លានដុល្លារ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP។តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ីបានរកឃើញថា អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា លោក Johnny Gerard Plate មានពិរុទ្ធពីបទប្រើប្រាស់តួនាទីរបស់ខ្លួនពាក់ព័ន្ធ ទៅនឹង​គម្រោងទូរគមនាគមន៍។

ប្រធានចៅក្រមលោកFahzal Hendri បានប្រាប់តុលាការថា ចុងចោទត្រូវបានគេរកឃើញថាមានទោសតាម​ច្បាប់ ពីបទប្រព្រឹត្តអំពើពុករលួយរួមជាមួយមនុស្សផ្សេងទៀត ហើយ តុលាការកំពុងកាត់ទោសចុងចោទ​ឱ្យ​ជាប់គុក ១៥ ឆ្នាំ។

តុលាការក៏បានបញ្ជាឱ្យបុរសអាយុ ៦៧ ឆ្នាំរូបនេះបង់ប្រាក់ពិន័យចំនួន ១ពាន់លានរូពៀស្មើនឹង៦៣៧៥០ ដុល្លារ​អាមេរិក ឬដាក់ពន្ធនាគាររយៈពេលប្រាំមួយខែបន្ថែមទៀត។

គាត់ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ចំនួន ១៥,៥ ពាន់លានរូពីក្នុងសំណងឬត្រូវរឹបអូសទ្រព្យសម្បត្តិរបស់គាត់​ដោយ​តុលាការ។តុលាការក៏បានរកឃើញថា លោកមានកំហុសក្នុងការយកប្រាក់ ១០ ពាន់លានរូពី ស្មើនឹង​៦៣៨.៥០០ ដុល្លារអាមេរិក ពីគម្រោងនេះ៕

លោកPlate ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ជុំវិញការជាប់ពាក់ព័ន្ធនៅក្នុងគម្រោងស្ថានីយ៍បញ្ជូនទិន្នន័យ​មូលដ្ឋាន (BTS) សំដៅផ្តល់ការចូលប្រើអ៊ីនធឺណិត 4G ទៅកាន់តំបន់ដាច់ស្រយាលនៅទូទាំងប្រជុំកោះ ដែលត្រូវបានដឹកនាំដោយភ្នាក់ងារមួយនៅក្រោមក្រសួងទំនាក់ទំនង។

ប្រទេសឥណ្ឌូណេស៊ីបានចាប់ខ្លួនមន្ត្រីសាធារណៈជាច្រើននាក់ពីបទប្រព្រឹត្តអំពើពុករលួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្នុងឆ្នាំ ២០២១ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវបានកាត់ទោសឱ្យ​ជាប់ពន្ធនាគាររយៈ​ពេល ១២ ឆ្នាំបន្ទាប់ពីត្រូវបានកាត់ទោសពីបទទទួលសំណូកចំនួន ១,២លានដុល្លារអាមេរិកពាក់ព័ន្ធនឹងជំនួយ​ស្បៀងអាហារសម្រាប់គ្រួសារក្រីក្រដែលរងគ្រោះដោយជំងឺរាតត្បាតរាតត្បាត ៕

RELATED ARTICLES