Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន កំពុងព្រួយបារម្ភឥទ្ធិពលយោធាចិន និងការ គំរាមកំហែងធ្ងន់ធ្ងរបំផុតរបស់កូរ៉េខាងជើង

ជប៉ុន កំពុងព្រួយបារម្ភឥទ្ធិពលយោធាចិន និងការ គំរាមកំហែងធ្ងន់ធ្ងរបំផុតរបស់កូរ៉េខាងជើង

យោងតាមកាសែតការពារជាតិប្រចាំឆ្នាំចេញផ្សាយកាលពីថ្ងៃសុក្រទី២៨ខែកក្កដាជប៉ុនបានលើកឡើងពីកង្វល់ស្តីពីឥទ្ធិពលកម្លាំងយោធារបស់ចិននៅក្នុងតំបន់ទំនាក់ទំនងយោធាដែលកំពុងកើនឡើងជាមួយរុស្ស៊ីនិងការទាមទារកាន់តែខ្លាំងលើកោះតៃវ៉ាន់ ។

យោងតាមរបាយការណ៍ពីសៀវភៅសដែលមានកម្រាស់ ៥១០ ទំព័របានឲ្យដឹងថាប្រទេសចិន រុស្សី និងកូរ៉េខាង ជើង រួមចំណែកដល់ បរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតចាប់តាំងពីការបញ្ចប់ សង្គ្រាមលោក លើកទីពីរ។

វាបានបន្ថែមថា ជំហរខាងក្រៅ និងសកម្មភាពយោធារបស់ចិន បានក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិហើយបង្ហាញពីការប្រឈមមុខជាយុទ្ធសាស្ត្រមិនធ្លាប់មានពីមុនមក និងជាបញ្ហាធំបំផុត ។

របាយការណ៍នេះបានកត់សម្គាល់ឃើញថា ប្រទេសចិន និងរុស្ស៊ីបានធ្វើការធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់ បែករួមគ្នាយ៉ាងហោចណាស់ចំនួន ៥ដងចាប់តាំងពីឆ្នាំ ២០១៩ មក រួមទាំងការហោះហើរចុងក្រោយមួយ កាលពី ខែវិច្ឆិកាឆ្នាំមុន។

របាយការណ៍នេះបានកត់សម្គាល់ពីទស្សនវិស័យសម្រាប់ប្រទេសចិនក្នុងការមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៥០០នៅឆ្នាំ ២០៣៥និងការបង្កើនឧត្តមភាពយោធារបស់ខ្លួនលើកោះតៃវ៉ាន់។

នៅក្នុងសៀវភៅសប្រចាំឆ្នាំដែលជារបាយការណ៍សង្ខេបនៃការគំរាមកំហែងផ្នែកយោធាដ៏តឹងតែងបំផុត និងផែន ការដើម្បីធានាស្ថិរភាព ក្រសួងការពារជាតិ

ជប៉ុនបានបង្កើតករណីមួយសម្រាប់ការដំឡើងថ្លៃចំណាយលើវិស័យការពារជាតិដ៏សំខាន់នៅពេលដែលពិភពលោកកំពុងរអិលធ្លាក់ចូលទៅក្នុងយុគសម័យថ្មីនៃវិបត្តិ។

ខណៈពេលដែលកម្លាំងយោធាចិនកំពុងកើនឡើង និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការផ្តោតសំ ខាន់នៅក្នុងរបាយការណ៍សៀវភៅ សនោះ ប្រទេសកូរ៉េខាងជើងក៏ត្រូវបានចាត់ថ្នាក់ជាកង្វល់សំខាន់សម្រាប់ ប្រទេសជប៉ុនផងដែរ។

ឯកសារនោះបាននិយាយថាសកម្មភាពយោធារបស់កូរ៉េខាងជើង បង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ និងបន្ទាន់ ដល់សន្តិសុខជាតិរបស់ប្រទេសជប៉ុន ជាងពេលណាៗទាំងអស់។គេជឿថាកូរ៉េខាងជើងមានសមត្ថភាពវាយ ប្រហារជប៉ុនដោយអាវុធនុយក្លេអ៊ែរ បំពាក់ជាមួយមីស៊ីលផ្លោងបាលិស្ទិក។សៀវភៅសខាងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៃនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កាលពីព្រឹក ថ្ងៃសុក្រនេះ កើតមានឡើងចំពេលកូរ៉េខាងជើងកំពុងបង្កើនការធ្វើតេស្ដមីស៊ីលកាន់តែញឹកញាប់ឡើង។ កាលពីចុងឆ្នាំ២០២២ រដ្ឋាភិបាលលោក គីស៊ីដា បានអនុម័តលើផែនការបង្កើនកញ្ចប់ថវិកាយោធា២ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង ៧៨.៧ពាន់លានដុល្លារ៕

RELATED ARTICLES