Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បង្អួត មីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរ និងយន្តហោះគ្មានមនុស្សបើក

កូរ៉េខាងជើង បង្អួត មីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរ និងយន្តហោះគ្មានមនុស្សបើក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃសុក្រទី ២៨ខែកក្កដាឆ្នាំ២០២៣ថាប្រទេសផ្តាច់ការកូរ៉េ ខាងជើងបានសម្ងែងពិភពលោកជាមួយនឹងមីស៊ីលផ្លោងបាលិស្ទិកICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និង យន្តហោះវាយប្រហារគ្មានមនុស្សបើកថ្មីនិងអាវុធទំនើបៗជាច្រើនទៀតនៅក្នុងក្បួនដង្ហែរព្យុហយាត្រាយោធាដ៏ធំមួយធ្វើឡើងនៅទីក្រុងព្យុងយ៉ាងសម្រាប់មេដឹកនាំគីម ជុងអ៊ុន និងគណៈប្រតិភូមកទស្សនកិច្ចពីប្រទេសចិន និងរុស្ស៊ី។ក្បួនដង្ហែយោធាបានធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ដើម្បីរំលឹកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែល កូរ៉េខាងជើងហៅថា ទិវាជ័យជំនះ ។

គណៈប្រតិភូចិន និងរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu គឺជាអ្នកភ្ញៀវដំបូងគេទៅកាន់ កូរ៉េខាងជើង ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើម។

KCNA បានឱ្យដឹងទៀតថា ក្បួនដង្ហែររួមមានមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និង Hwasong-18 ចុងក្រោយ បង្អស់របស់កូរ៉េខាងជើង ដែលត្រូវបានគេជឿថាអាចវាយប្រហារគោលដៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ព្រឹត្តិការណ៍នេះក៏មានការបង្ហាញពី យន្តហោះវាយប្រហារថ្មី និងយន្តហោះស៊ើបការណ៍ផងដែរ ។

នៅក្នុងពិធីនេះដែរលោកគីមជុងអ៊ុននិង Shoigu បានទស្សនាការតាំងពិព័រណ៍យោធារួមគ្នា និងបានពិភាក្សា គ្នាអំពី បញ្ហាយោធាទាក់ទងនឹង បរិយាកាសសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

RELATED ARTICLES