Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិលោកស្រីស៊ូជី ជាប់គុកVIP ខណៈយោធាមីយ៉ាន់ម៉ា សម្លាប់ស្ត្រី ២៣៧នាក់ ក្នុងឆ្នាំនេះ

លោកស្រីស៊ូជី ជាប់គុកVIP ខណៈយោធាមីយ៉ាន់ម៉ា សម្លាប់ស្ត្រី ២៣៧នាក់ ក្នុងឆ្នាំនេះ

មន្ត្រីមកពីគណបក្សរបស់លោកស្រីបាននិយាយកាលពីថ្ងៃសុក្រទី២៨ខែកក្កដា ថា មេដឹកនាំស៊ីវិល លោកស្រី អ៊ុងសានស៊ូជីដែលត្រូវបានបណ្តេញចេញពីអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារទៅឃុំខ្លួនក្នុងអគាររដ្ឋាភិបាលវិញមិនមែនឃុំក្នុងផ្ទះលោកស្រីទេ។មន្ត្រីម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានប្រាប់សារព័ត៌មានAFPកាលពីថ្ងៃសុក្រក្នុងលក្ខ ខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅកន្លែងស្នាក់នៅកម្រិតខ្ពស់ មួយកាល ពីយប់ថ្ងៃចន្ទ។ ប្រភពពីគណបក្សនយោបាយមួយផ្សេងទៀតបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបាន គេផ្លាស់ទៅនៅបរិវេណអគារ VIP ក្នុងទីក្រុងណៃពីដោ។

មន្ត្រីគណបក្សនេះក៏បានបញ្ជាក់ផងដែរថា លោកស្រី បានជួបជាមួយប្រធានសភាជាន់ទាបរបស់ប្រទេសនេះ គឺលោក Ti Khun Myat ហើយទំនងជានឹងជួបលោក Deng Xijuan បេសកជនពិសេសរបស់ប្រទេសចិន ទទួល បន្ទុកកិច្ចការអាស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ។

អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំពីបទ ជាប់ពាក់ព័ន្ធក្នុងបទចោទ ប្រកាន់ រួមមានអំពើពុករលួយ កាន់កាប់ឧបករណ៍វិទ្យុទាក់ទង ខុសច្បាប់ និងការបំពានលើបម្រាមរឹតបន្តឹងមេ រោគឆ្លង។

របបយោធាមីយ៉ាន់ម៉ាសម្លាប់ស្ត្រី២៣៧នាក់

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលឃ្លាំមើលការសម្លាប់ និងការចាប់ខ្លួន របស់របបយោធាចេញផ្សាយកាលពីថ្ងៃសុក្រ ទី ២៨ កក្កដា ឆ្នាំ ២០២៣ បានឲ្យដឹងថា ស្ត្រី និងកុមារីជាង ២៣០នាក់ត្រូវបានសម្លាប់ និងជិត៤០០ នាក់ត្រូវបានឃុំខ្លួនដោយរបបយោធាមីយ៉ាន់ម៉ានៅឆ្នាំនេះ។

របាយការណ៍ដដែលនេះបាននិយាយថាស្ត្រីចំនួន ២៣៧ នាក់នៅទូទាំងប្រទេសត្រូវបាន សម្លាប់ក្នុងឆ្នាំនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២៧ កក្កដា។ បន្ទាយតស៊ូនៃតំបន់ Sagaing មានចំនួនអ្នកស្លាប់ខ្ពស់ជាង គេគឺ១៣០នាក់ តំបន់ Bago ២៨នាក់និងរដ្ឋ Chin ២០នាក់ ។

AAPPបានឲ្យដឹងទៀតថាស្ត្រី ៩១ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអា កាសនិង៦៩នាក់បានស្លាប់ នៅក្នុងការបាញ់ផ្លោងរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះដែរសហភាពស្ត្រីភូមាបាននិយាយថា ស្ត្រីត្រូវបានគេដុត សម្លាប់ និងត្រូវបានសម្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់របបយោធានៅឆ្នាំនេះ ក្រៅពីត្រូវបានសម្លាប់ដោយការ ទម្លាក់គ្រាប់បែក៕

RELATED ARTICLES