ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រាប់កាសែត Kommersant កាលពីថ្ងៃសុក្រទី១៤កក្កដាឆ្នាំ២០២៣ នៅពេល សួរអំពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេបញ្ជាការនៃក្រុមបះបោរថាច្បាប់រុស្ស៊ីមិនទទួលស្គាល់វត្តមានក្រុមហ៊ុនយោធាឯកជន រួមទាំង Wagner ផងដែរ។

នៅពេលចូលរួមពិព័រណ៍បច្ចេកវិទ្យានៅទីក្រុងម៉ូស្គូ លោកពូទីនត្រូវបានគេសួរថាតើWagnerនឹងបន្តប្រតិបត្តិការ ជាទម្រង់ប្រយុទ្ធដែរឬទេ?លោកបានប្រាប់អ្នកយកព័ត៌មាន Kommersant ថា មែនហើយ PMC Wagner មិនមាន ទេ។ យើងមិនមានច្បាប់ស្តីពីក្រុមហ៊ុនយោធាឯកជនទេ។ ដូច្នេះវាមិនមានទេ។
លោកប្រធានាធិបតីបានបញ្ជាក់ថា៖ក្រុមនេះមាន ប៉ុន្តែតាមផ្លូវច្បាប់វាមិនមានទេ។ វាជាបញ្ហាដាច់ដោយឡែក មួយ ទាក់ទងនឹងការធ្វើឱ្យស្របច្បាប់ដែលត្រូវដោះស្រាយដោយរដ្ឋឌូម៉ា និងរដ្ឋាភិបាល។ វាជាសំណួរដ៏ស្មុគ ស្មាញមួយ។
គ្រាប់បែកចង្កោមអាមេរិកមកដល់អ៊ុយក្រែនត្រៀមស្វាគមន៍រុស្ស៊ី
មន្ត្រីយោធាអ៊ុយក្រែនម្នាក់បាននិយាយថា ទីក្រុងគៀវបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក ដែលគ្រាប់ បែកប្រភេទនេះត្រូវបានហាម ឃាត់នៅ ក្នុងប្រទេសជាង១០០ប៉ុន្តែបានសន្យាថានឹងប្រើវាសម្រាប់តែ ការកម្ចាត់ ការប្រមូលផ្តុំទាហានសត្រូវតែប៉ុណ្ណោះ។លោក Valeryi Shershen អ្នកនាំពាក្យប្រចាំតំបន់ Tavria ប្រាប់វិទ្យុ Liberty ដែលផ្តល់មូលនិធិដោយសហរដ្ឋអា មេរិកថា គ្រាប់បែកនេះនឹងធ្វើឱ្យកងកម្លាំងកាន់កាប់របស់ រុស្ស៊ី កាន់ តែ ចុះខ្សោយនិងនិងជួយកងកម្លាំង ប្រដាប់ អាវុធអ៊ុយក្រែន។

លោកបានបញ្ជក់ថាអាវុធយុទ្ធភណ្ឌនឹងត្រូវប្រើប្រាស់យ៉ាងតឹងរ៉ឹងក្នុងក្របខណ្ឌច្បាប់វានឹងមិនត្រូវបានប្រើប្រាស់នៅលើទឹកដីរុស្ស៊ីទេ…ពួកវានឹងត្រូវបានប្រើតែនៅក្នុងតំបន់ដែលកងកម្លាំងយោធារុស្ស៊ីប្រមូលផ្តុំ ដើម្បីវាយលុក ការការពារសត្រូវ។ ទីក្រុងម៉ូស្គូបានបរិហារការនាំចូលគ្រាប់បែកចង្កោម និងព្រមានថាវាអាចងាកទៅរកការដាក់ ពង្រាយអាវុធស្រដៀងគ្នានេះ ប្រសិនបើប្រឈមនឹងការប្រើប្រាស់របស់ពួកគេ។
