ទោះបីជាមានឧបសគ្គជាច្រើនរារាំងដល់ដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទី៣០របស់ប្រទេសថៃក៏ដោយទីបំផុតដូចការគ្រោងទុកកាលពីវេលាម៉ោង៤ល្ងាចថ្ងៃព្រហស្បតិ៍ទី១៣កក្កដា ឆ្នាំ ២០២៣ នេះរដ្ឋសភាថៃបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីដែលមានបេក្ខជនតែ ម្នាក់គត់គឺលោភីតាមកពី គណបក្សឆ្ពោះ ទៅមុខ។ប្រធានសភាលោក Wan Muhamad Noor Matha បានចាប់ផ្តើមការជជែកដេញដោលនៅម៉ោង ៣និង ៥២នាទីរសៀល។លោកបានសរសើរសមាជិកសភាចំពោះកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងសម័យប្រជុំ ដែលអនុញ្ញាតឱ្យការជជែកដេញដោលនេះបញ្ចប់លឿនជាងការគ្រោងទុកមួយម៉ោង។

សម័យប្រជុំមានសមាជិកសភាចំនួន៦៧៦ រូបក្នុងចំណោម ៧៤៩នាក់(សមាជិកព្រឹទ្ធសភាម្នាក់បានលាលែងពីតំណែងកាលពីថ្ងៃពុធ)ដែលបញ្ជាក់ពីការចូលរួមរបស់ពួកគេសម្រាប់ការបោះឆ្នោតនិងសមាជិកព្រឹទ្ធសភាចំនួន ២១៦ រូប។
យោងតាមលទ្ធផលបោះឆ្នោតជុំទីមួយនេះគណ លោក Pita Limjaroenrat បានបរាជ័យ មិនអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីបានបន្ទាប់ពីលោក ទទួលបានសំឡេងគាំទ្រ ត្រឹមតែ ៣២៣នៅក្នុងសម័យប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។ គាត់ត្រូវការឈ្នះ ៣៧៥ សម្លេង។
លោកភីតាតម្រូវឱ្យមានសំឡេងភាគច្រើនចំនួន៣៧៥(ពីមុន៣៧៦តែលាលែងម្នាក់សល់៣៧៥) លើ ៧៤៩ ដើម្បីទទួលបានតំណែងនាយករដ្ឋមន្ត្រី។
មុនការបោះឆ្នោតលោកបានប្រាប់អ្នយកព័ត៌មានថាខ្ញុំនៅតែមានទំនុកចិត្តក្នុងការឈ្នះសន្លឹកឆ្នោតទោះបីត្រូវបានចោទប្រកាន់ក្នុងករណីពីរក៏ដោយ។

លោកក៏បាននិយាយផងដែរថាខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពន្យល់ពីចក្ខុវិស័យរបស់ខ្ញុំក្នុងការបម្រើប្រជាជន ដែលខ្ញុំបាននិងកំពុងធ្វើនៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា។យោងតាមតួលេខចុងក្រោយលោកទទួលបានសំឡេងគាំទ្រ សរុបគឺ ៣២៤សម្លេងគាំទ្រប្រឆាំង១៨២ និង អនុប្បវាទ១៩៩ ក្នុងចំណោមសមាជិក ៧០៥ នាក់ដែលចូលរួម។
លោក ភីតា ទទួលសំឡេងគាំទ្រចំនួន ៣១១ ពីសមាជិកសភា ប្រឆាំង១៤៨ទល់នឹង អនុបវាទ៣៩។ លោកទទួលបានសំឡេងគាំទ្រតែ១៣សំឡេងពីសមាជិកព្រឹទ្ធសភា ៣៤ប្រឆាំង និងអនុបវាទ ១៥៩។
មុននេះ ប្រធានសភា Wan Muhamad Noor Matha បាននិយាយថា ការបោះឆ្នោតជុំទីពីរ និងទីបីនឹងធ្វើឡើងនៅថ្ងៃទី១៩និង ២០ខែកក្កដា។ វាមិនទាន់ច្បាស់ថាតើឈ្មោះរបស់មេដឹកនាំចលនាឆ្ពោះទៅមុខនឹងត្រូវបានដាក់ម្តងទៀតក្នុងការបោះលើកទី២ និងទី៣នោះទេ៕