Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ​មុនកិច្ចប្រជុំមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន

កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ​មុនកិច្ចប្រជុំមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន

កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធទី១២ កក្កដា ខណៈដែលមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនគ្រោងនឹងជួប​ក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ​ក្នុងប្រ​ទេសលីទុយអានី ដើម្បីពិភាក្សាអំពីការកើនឡើងការគំរាមកំហែងរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីការត្អូញត្អែរយ៉ាងក្តៅគគុកពីប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានចោទប្រកាន់យន្តហោះចារកម្មអាមេរិកថាបានរំលោភ​លើដែនអាកាសនៅក្នុងតំបន់​សេដ្ឋ​កិច្ចរបស់ខ្លួន និងថ្កោលទោសដំណើរទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូងនា​ពេលថ្មីៗនេះដោយនាវាមុជទឹក​ដើរ​ដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក។

ទូរទស្សន៍Asahiបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីការពារជាតិជប៉ុនថាមីស៊ីលនេះបានហោះក្នុងរយៈពេល ៧៤ នាទីដែលជាពេលវេលាហោះហើរវែងបំផុតមិនធ្លាប់​មានសម្រាប់មីស៊ីលកូរ៉េខាងជើងក្នុងរយៈកម្ពស់​៦០០០គី​ឡូ​ម៉ែត្រ និងរយៈចម្ងាយ១០០០ គីឡូម៉ែត្រ ។

នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា ដែល ស្ថិតនៅក្នុងប្រទេសលីទុយអានី ចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបញ្ជាឱ្យបុគ្គលិករបស់គាត់ប្រមូលព័ត៌មាន និងរក្សាការប្រុង​ប្រយ័ត្នដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់។នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។លោកគីស៊ីដាត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងយុនស៊ុកយុល នៅថ្ងៃពុធ ហើយប្រ​ធាន​ខុទ្ទ​កាល័យជប៉ុនលោក Hirokazu Matsuno បាននិយាយថាកិច្ចប្រជុំកំពូលមួយក៏ត្រូវបានគ្រោង​ទុកជាមួយ​កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។

លោក Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា យើងនឹងឆ្លើយតបដោយកិច្ចសហប្រតិបត្តិការជិត​ស្និទ្ធជាមួយ​ស​ហគមន៍​អន្តរជាតិ។

លោកបាននិយាយថាការបាញ់បង្ហោះនេះបានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងសហ​គមន៍​អន្តរជាតិ ហើយថាប្រទេសជប៉ុនបានធ្វើការតវ៉ាតាមរយៈបណ្តាញការទូតនៅទីក្រុងប៉េកាំង៕

RELATED ARTICLES