យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងប្រហែលជាង ១០នាក់ផ្សេងទៀតបានរងរបួសនៅ ក្នុងហេតុ ការណ៍ បាក់កំណាត់ផ្លូវអាកាសមួយដែលកំពុងសាងសង់រលំនៅលើផ្លូវ Luang Phaeng ក្នុងសង្កាត់ Lat Krabang ទីក្រុងបាងកក កាលពីល្ងាចថ្ងៃចន្ទ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃ ចន្ទទី ១០ខែកក្កដាឆ្នាំ ២០២៣។

កំណាត់ផ្លូវអាកាសកាត់ផ្លូវបំបែកវត្តពោធិ៍មុនី បានធ្លាក់មកលើផ្លូវខាងក្រោមនៅម៉ោងប្រហែល៦ល្ងាច។កំណាត់ ប្រវែង ៥០០ម៉ែត្រ គឺជាផ្នែកមួយនៃគម្រោងផ្លូវអាកាសប្រវែង ២,២គីឡូម៉ែត្រ តាមបណ្តោយផ្លូវ Onnut-Lat Krabang ដែលបញ្ជាសាងសង់ដោយរដ្ឋបាលក្រុងបាងកក។តាមការស៊ើបអង្កេតបឋម បានរកឃើញថា រថយន្ត ស្ទូច ដែលកំពុងលើកកំណាត់ផ្លូវបេតុង៤គន្លងបានក្រឡាប់ បណ្ដាលឱ្យកំណាត់ផ្លូវ រងការខូចខាតយ៉ាងដំណំ។
កំណាត់ផ្លូវនេះបានសង្កត់លើរថយន្តនៅលើផ្លូវខាងក្រោម ខណៈដែលសំណង់ដែកជាច្រើនក៏បានបុកអគារ ពាណិជ្ជកម្មតាមដងផ្លូវផងដែរ។ជនរងគ្រោះ២នាក់បានស្លាប់ភ្លាមៗនៅក្នុងរថយន្តរបស់ពួកគេ។ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពសំណង់មិនល្អ ដោយគ្រោះថ្នាក់តែងតែកើតមានជាញឹកញាប់។កាលពីឆ្នាំ ២០១៦មនុស្សយ៉ាងហោចណាស់១៣ នាក់បានស្លាប់បន្ទាប់ពីអគារមួយបានបាក់រលំក្នុងកំឡុងពេល សាងសង់។ឧបទ្ទវហេតុនេះបាននាំមកនូវការតវ៉ាជាថ្មីពីក្រុមការងារ ដែលបានព្រមានជាយូរមកហើយអំពីស្តង់ដារសុវត្ថិភាព ធូររលុង និងប្រាក់ឈ្នួលទាបនៅការដ្ឋានសំណង់ថៃ៕