Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិសម្ព័ន្ធមិត្តកំពុងជួយរកសំឡេងគាំទ្រ ខណៈលោកភីតា ជំរុញឱ្យសមាជិកសភា និងព្រឹទ្ធសភាគោរពឆន្ទៈរាស្ត្រ

សម្ព័ន្ធមិត្តកំពុងជួយរកសំឡេងគាំទ្រ ខណៈលោកភីតា ជំរុញឱ្យសមាជិកសភា និងព្រឹទ្ធសភាគោរពឆន្ទៈរាស្ត្រ

មេដឹកនាំគណបក្សឆ្ពោះទៅមុខនិងបេក្ខជននាយករដ្ឋមន្ត្រីលោកភីតា បានអំពាវនាវឱ្យសមាជិកសភានិងព្រឹទ្ធ សភា នាំមកនូវ ភាពប្រក្រតីដល់ប្រទេសថៃឡើងវិញក្នុងការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីនៅថ្ងៃព្រហ ស្បតិ៍ទី១៣កក្កដាឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងឃ្លីបវីដេអូរយៈពេល៤និង៣៣នាទី ដែលលោកភីតាបានបង្ហោះនៅលើ Facebook កាលពីថ្ងៃអង្គារមាន ចំណងជើងថា៖’’ពីភីតា ទៅអ្នកទាំងអស់គ្នា’’ មុនពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកក្កដា សូមផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលដែលកើតចេញពីសំឡេងភាគច្រើនស្របតាម ឆន្ទៈប្រជាពលរដ្ឋ និងឆ្ពោះទៅមុខតាមគន្លងប្រជាធិបតេយ្យ។ សូមវិលមករកភាពប្រក្រតីក្នុងនយោបាយវិញ។

នៅក្នុងឃ្លីបនេះ លោកភីតាក៏បាន រំលឹកសមាជិកសភាថា ប្រជាជនបានបញ្ចេញទស្សនៈរបស់ពួកគេយ៉ាងច្បាស់ ដោយបោះឆ្នោតជ្រើសរើសគណបក្សឆ្ពោះទៅមុខដោយមានសម្លេងគាំទ្រ១៤,៤៤ លាន ឈរចំណាត់ថ្នាក់លេខ១ ដែលមានសមាជិកសភាចំនួន១៥១ រូប។

លោកបន្តថាសំឡេងទាំងនេះបានឮនៅជុំវិញប្រទេសទាំងអស់ចង់ឃើញប្រទេសថៃមានការផ្លាស់ប្តូរពីការដឹកនាំបែបយោធាមករដ្ឋាភិបាលស៊ីវិល។

លោកបានបន្ថែមថា លោក និងគណបក្សរបស់លោកបានធ្វើតាមការចង់បានរបស់ប្រជាជនដោយបង្កើតសម្ព័ន្ធ ភាពនយោបាយជាមួយគណបក្សចំនួន ៧ ផ្សេងទៀតដែលមានសំឡេងគាំទ្រពីពលរដ្ឋជាង៧២% នៃសំឡេង ឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា។

ក្រោមស្ថានភាពនយោបាយធម្មតារដ្ឋាភិបាលចម្រុះដឹកនាំដោយចលនាឆ្ពោះទៅមុខនឹងគ្រប់គ្រងប្រទេស និង ដោះស្រាយបញ្ហារបស់ប្រជាជន។យើងត្រូវរង់ចាំការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាថា តើយើងអាចបង្កើត រដ្ឋាភិបាលតាមឆន្ទៈរបស់ប្រជាជនបានឬអត់។

រដ្ឋធម្មនុញ្ញតម្រូវឱ្យនាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយសំឡេងចំនួន ៣៧៦ ពីសមាជិកសភាចំនួន ៥០០ និងសមាជិក ព្រឹទ្ធសភា ២៥០ រូប ។

សម្ព័ន្ធចលនាឆ្ពោះទៅមុខមានសមាជិកសភាចំនួន៣១២នាក់ ត្រូវការ៦៤សំឡេងពីសមាជិកព្រឹទ្ធសភា ឬសមាជិក សភានៅខាងក្រៅប្លុក។

សម្ព័ន្ធភាពប្តេជ្ញាជួយលោកភីតាអស់ពីសមត្ថភាព

ដៃគូទាំងប្រាំបីនៃសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខបានប្រកាសថាពួកគេនឹងផ្តល់ការគាំទ្រពេញលេញដល់លោកភីតានៅពេលដែលសភាកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍។

តំណាងគណបក្សទាំងប្រាំបីបានជួបជុំគ្នានៅវិមានរដ្ឋសភានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការរៀបចំ និង ក្រមនៃការចូលរួមសម្រាប់ថ្ងៃបោះឆ្នោត។

មេដឹកនាំរងរបស់គណបក្សភឿថៃ លោក Phumtham Wechayachai ដែលនៅទីនោះផងដែរ បានប្រាប់អ្នកសារ ព័ត៌មានថាកិច្ចប្រជុំនេះកំពុងធ្វើឡើងដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនមុនពេលការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រី។

លោកបានបន្តថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងសម្រាប់ដៃគូទាំង ៨ ដើម្បីពិភាក្សាអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយលោកភីតាឈ្នះសំឡេងឆ្នោតដែលតម្រូវ៣៧៦ឲ្យក្លាយជានាយករដ្ឋមន្ត្រី។

លោកបន្តថា៖ «យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយគាត់។ ទោះជាយ៉ាងណា លោកបានបដិសេធ មិនបញ្ជាក់ឬបដិសេធថាគណបក្សភឿថៃបានបញ្ចុះបញ្ចូលឲ្យមានការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន ៤០ រូប។ គណបក្សឆ្ពោះទៅមុខក៏ត្រូវបានគេរាយការណ៍ថាបានបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាចំនួន២០នាក់ផ្សេងទៀតសម្រាប់ការបោះឆ្នោត៕

RELATED ARTICLES