អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថាកងកម្លាំងរបស់ខ្លួនវាយដណ្តើមបានដីខ្លះនៅតាមបណ្តោយព្រំដែនជួរមុខភាគខាងកើតនិងខាងត្បូងក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពរុស្ស៊ី ដោយដណ្តើមបានទឹកដីប្រមាណ ៣៧,៤ គីឡូម៉ែត្រការ៉េមកវិញ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Hanna Maliar បាននិយាយថាកងកម្លាំងអ៊ុយក្រែនកំពុងឆ្ពោះទៅមុខសំដៅ ទៅBakhmutដោយបន្ថែមថាកងកម្លាំងរុស្ស៊ីកំពុងវាយប្រហារនៅក្នុងទិសដៅ Lyman, Avdiivka និង Mariinka ក្នុងតំបន់ Donetsk ។
Maliar បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ការប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងបន្តនៅទីនោះឥឡូវនេះ” ។
លោក Maliar បាននិយាយថា ប្រទេសអ៊ុយក្រែនបានដណ្តើមយកបានប្រាំបួនគីឡូម៉ែត្រ ការ៉េកាលពីសប្តាហ៍មុន នៅតាមបណ្តោយរណសិរ្សភាគខាងកើត “ជាលទ្ធផលនៃការធ្វើឱ្យប្រសើរឡើងនូវទីតាំងប្រតិបត្តិការ (យុទ្ធសា ស្ត្រ) និងការតម្រឹមជួរមុខ”។

លោក Maliar បានបន្ថែមថា នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែនបានដណ្តើមយកមកវិញនូវទឹកដី ២៨,៤គីឡូ ម៉ែត្រដែលនាំឱ្យផ្ទៃដីសរុបនៃទឹកដីដែលកាន់កាប់ឡើងវិញនៅតាមបណ្តោយព្រំដែនជួរមុខឡើងដល់ទៅ១៥៣,៤ គីឡូម៉ែត្រ។
រុស្ស៊ី ដាក់អតីតប្រធានសេវាសន្តិសុខអ៊ុយក្រែនក្នុងបញ្ជីខ្មៅ
ក្រសួងមហាផ្ទៃរុស្ស៊ីបានដាក់អតីតប្រធានសេវាសន្តិសុខអ៊ុយក្រែន (SBU) លោកVasily Gritsak ក្នុងបញ្ជីដែល ខ្លួនចង់។បាននេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS។លោកGritsakត្រូវបាន ចោទប្រកាន់ពីបទបាញ់ផ្លោងទៅលើតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន។តំបន់ Luhansk និង Donetskដែលស្ថិតនៅទីក្រុងDonbasស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី១៣ គ្រឿង
កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៣ គ្រឿងក្នុងចំណោម ១៧ គ្រឿង ដែលរុស្ស៊ីបានប្រតិបត្តិការកាលពីព្រឹកថ្ងៃច័ន្ទនេះ ។បើយោងតាមកងកម្លាំងអាកាសអ៊ុយក្រែន។កងទ័ព អាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមិនមានអ្នករងរបួសទេហើយយន្តហោះគ្មានមនុស្សបើកដែលនៅសេសសល់មិនបានទៅដល់គោលដៅរបស់ពួកគេទេ។
កុមារអ៊ុយក្រែន ៧០ម៉ឺននាក់ភៀសខ្លួន ទៅប្រទេសរុស្ស៊ី

លោក Grigory Karasin ប្រធានគណៈកម្មាធិការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់រុស្ស៊ី បាននិ យាយថា ទីក្រុងម៉ូស្គូបាននាំកុមារចំនួន៧០ម៉ឹននាក់ពីតំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ចូលមកក្នុងទឹកដីរុស្ស៊ី។លោក Karasin បានសរសេរនៅលើបណ្តាញតេឡេក្រាម កាលពីយប់ថ្ងៃអាទិត្យថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ កុមារអ៊ុយក្រែនចំនួន៧០ម៉ឺននាក់បានភៀសខ្លួនពីការទម្លាក់គ្រាប់ បែកនិងការបាញ់ផ្លោងចេញពីតំបន់ ជម្លោះក្នុងប្រទេសអ៊ុយក្រែនមកជាមួយពួកយើង ។
តួលេខដែលបានអះអាងនេះគឺខ្ពស់ជាងការប៉ាន់ប្រមាណរបស់អ៊ុយក្រែនដល់ទៅ ៣៥ ដងចំពោះចំនួនកុមារ ដែលត្រូវបានគេបណ្តេញចេញពីផ្ទះដោយបង្ខំ ហើយត្រូវបានគេយកទៅរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបាននិយាយថាចំនួនកុមារសរុបដែលត្រូវបាននិរទេសទៅប្រទេសរុស្ស៊ីគឺយ៉ាងហោចណាស់១៩៥០៥នាក់។ទីក្រុងគៀវ បាននិយាយថា រាប់ពាន់ករណីកំពុងស្ថិតក្រោមការស៊ើបអង្កេត រួចហើយ៕